កាត់​ដើមឈើ យកទៅ​សង់​កុដិ ខុស​បច្ចេកទេស ស្លាប់​ម្នាក់ និង​របួសធ្ងន់ ៣​នាក់ 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែNovember ឆ្នាំ2017   ម៉ោង 12:28   ព័ត៌មានជាតិ

​ខេត្តព្រៃវែង ៖ ដោយ​សា​រ​ការ កាត់​​ដើម​ឈើ ខុ​ស​ប​ច្ចេកទេ​ស បណ្តា​ល​ឲ្យ​​ដួល រលំ​​បោ​ក​ជន​រង​គ្រោះ ផ្ទប់​​ជា​មួយ​រ​បង​​ថ្ម ស្លាប់​​ម្នាក់ របួស​​ម្នាក់ និង​​ព្រះ​សង្ឃ ២​អ​ង្គ​​ទៀត បា​ន​រងរបួ​ស កាលពី​វេ​លា​​ម៉ោង ៩​និង​​១០ នាទី​​ព្រឹក ថ្ងៃ​ទី​៧ ខែវិ​ច្ឆិកា ឆ្នាំ​២០​១៧ នៅ​ចំណុច វត្ត​ឈូក  ស្ថិតក្នុង​ភូមិ​ឈូក ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ១-​ឈ្មោះ ប៊​ន់ ធឿន ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ នៅ​ភូមិ​ដូង​វាល ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ច្រៀ​ច បាន​ស្លាប់​នៅតាម​ផ្លូវ ពេល​បញ្ជូន ទៅ​មន្ទីរពេទ្យ ។ ២-​ឈ្មោះ វា ខ្លា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​ក្តឿង​រាយ ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ច្រៀ​ច បាន​រងរបួស​។ ៣-​ព្រះសង្ឃ​ព្រះនាម សូ កុសល់ ព្រះជន្ម ១៧​ព្រះវស្សា គង់នៅ វត្ត​កើតហេតុ បាន​រងរបួស​។ ៤-​ព្រះសង្ឃ ព្រះនាម គង់ អូន ព្រះជន្ម ១៨ ព្រះវស្សា គង់នៅ វត្ត​កើតហេតុ រងរបួស​។

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៤ និង​ម្ចាស់ ត្រង់សឺណ័រ ២​នាក់​ទៀត ឈ្មោះ ឆោម ម៉ុ​ន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ នៅ​ភូមិ ឆ្អឹងជំនី ឃុំ​ក​ញ្ច្រៀ​ច ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង និង​ឈ្មោះ វ៉ា ដូ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ចារ ឃុំ​ថ្ម​ពូន ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង សរុប ៦​នាក់ បាន ធ្វើ​សកម្មភាព កាប់រំលំ ដើមឈើ​ទៀល មួយ​ដើម នៅក្នុង​បរិវេណ​វត្ត ដើម្បី​យកមក ធ្វើ​កុដិ ដោយបាន​យក​ខ្សែពូ មក​ចង​ដើម្បី​ទាញ ផ្តួល​ដើមឈើ តែ​ចៃដន្យ​ដើមឈើ ដួល​ខុស​ទិសដៅ បាន​ទាញ​វាត់ ត្រូវ​ជនរងគ្រោះ ហោះ​បោក​ផ្ទប់ ជាមួយ​របង​ថ្ម បណ្តាល​ឲ្យ ស្លាប់​និង​របួស​តែម្តង​៕