ជិត​ដល់​ថ្ងៃ ចូល​រោងការ​ទៅហើយ ត្រូវ​ក្រុមចោរ បាញ់​ធ្លាយ​ផ្ពា​ល់ ប្លន់​យក​ម៉ូតូ​ស្កូបពី
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែNovember ឆ្នាំ2017   ម៉ោង 12:05   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ នារី​​ម្នាក់ ដែល​​ជិត​​ដល់ ថ្ងៃ​​ចូល​​រោង​ការ ត្រូវ​​ក្រុមចោ​រ បាញ់​​ប្លន់​​យ​ក​ម៉ូតូ ប​ណ្ដាល​​ឲ្យ រងរ​បួស​​ធ្ងន់ ធ្លាយ​​ថ្ពាល់ ពី​​ម្ខាង​​ទៅ​​ម្ខាង ហើ​យ​ជ​ន​ស​ង្ស័យ បាន​លើក​​ម៉ូតូ ជនរង​គ្រោះ ជិះ​​យក​ទៅ​​បាត់ ដោយ​​សុវត្ថិ​ភាព កាល​ពី​វេ​លា​​ម៉ោង ៨​​និង​៥០ នាទី​យប់ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅជាប់​របង សាលាបឋមសិក្សា បាក់​ទូក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​នារី​រងគ្រោះ មានឈ្មោះ ទិ​ត្យ មុនី​រ័ត្ន អាយុ ២៣​ឆ្នាំ ស្នាក់នៅ ជា​មួយគូ​ដណ្តឹង ម្តុំ​សង្កាត់ ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ត្រូវបាន​សាច់ញាតិ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ភ្លាមៗ​។ ចំណែក​ម៉ូតូ ដែល​ត្រូវ ជនសង្ស័យ ប្លន់​យកទៅ​បាត់​នោះ ម៉ាក​ហុងដា ស្គូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ GP 0078 ។ មុនពេល​កើតហេតុ នារី​រងគ្រោះ និង​មិត្តភក្តិ ម្នាក់ទៀត ជិះ​ម៉ូតូ មក​ឈប់​នៅ កន្លែងកើតហេតុ ដើម្បី​មក​ហៅ មិត្តភក្តិ​ម្នាក់ទៀត ទៅផ្ទះ​។

​ពេលដែល​នារី​រងគ្រោះ កំពុង​ឈប់​ចាំ ស្រាប់​តែមាន ជនសង្ស័យ​ម្នាក់ ដើរទៅ​ក្បែរ និង​ដក​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក បាញ់​មួយ​គ្រាប់ សំដៅ​នារី​រងគ្រោះ ចំ​ថ្ពាល់ ធ្លាយ​ពី ម្ខាង​ទៅ​ម្ខាង បណ្ដាល​ឲ្យ ដួល​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ជនសង្ស័យ ក៏​យក​ម៉ូតូ​នារី​រងគ្រោះ ជិះ​ចេញទៅ​បាត់​តែម្ដង​។ នារី​រងគ្រោះ មាន​គូ​ដណ្ដឹង រួចហើយ និង​ជិត​ដល់ ថ្ងៃ​ចូល​រោងការ ឆាប់ៗ​នេះដែរ តែ​មិនគួរ​ជួប រឿង​អាក្រក់ បែបនេះ​សោះ​៕