នារី​វ័យក្មេង​បើក​ម៉ូតូ​លឿន ក្នុងស្ថានភាព​ស្រវឹង ជ្រុល​ទៅបុក​គល់​ស្វាយ ស្លាប់​ភ្លាមៗ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែNovember ឆ្នាំ2017   ម៉ោង 12:00   ព័ត៌មានជាតិ

​ខេត្តកំពង់ចាម ៖ នារី​វ័​យ ២០​​ឆ្នាំ​​ម្នាក់ បាន​​បើក​ប​រ​ម៉ូតូ ទៅបុ​ក​គ​ល់​​ស្វាយ បណ្ដាល​​ឲ្យ​​បា​ត់ប​ង់​​ជី​វិត នៅ​នឹ​ងក​ន្លែង​​កើ​ត​ហេតុ បង្ក​ការ​​ភ្ញា​​ក់​​ផ្អើល កាលពី​​វេលា​​ម៉ោ​ង ៩​និង​០០ នាទី​យ​ប់ ថ្ងៃទី​៧​ ខែវិច្ឆិ​កា ឆ្នាំ​២០​១៧ ត្រង់ចំ​ណុច ផ្លូវ​ក្រាល​​កៅ​ស៊ូ ស្ទឹងត្រង់ បឹងកេត ស្ថិតក្នុង​ភូមិ​គីឡូ​៣ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ គឹម ឡា​ឌី ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​មាឃ​៣ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក លេ​ត ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ កំពង់ចាម 1K 5478 ដោយ​ប្រើប្រាស់ ល្បឿន​លឿន  ក្នុងស្ថានភាព​ស្រវឹង ក៏​ជ្រុល​ទៅបុក​គល់​ស្វាយ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​៕