ចោរលួច​ម៉ូតូ បាញ់​មកលើ​ប៉ូលិស ៤​គ្រាប់ ដើម្បី​រំដោះខ្លួន តែ​រត់​មិន​រួច ចាប់​ខ្នោះ​ដដែល​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែNovember ឆ្នាំ2017   ម៉ោង 12:02   ព័ត៌មានជាតិ

​ខេត្តសៀមរាប ៖ ជន​ស​ង្ស័យ​​ម្នាក់ ត្រូវ​ស​ម​ត្ថ​កិច្ច តាម​​ប្រ​មាញ់ ចាប់​បាន ក្រោ​យ​ពី​​ធ្វើ​ស​ក​ម្មភា​ព លួច​​កាច់ សោ​រ​.​ក​​ម៉ូតូ ១​​គ្រឿង បាន​ស​ម្រេច និង​​បាន​ផ្ទុះ​អាវុធ​ បា​ញ់​ទៅ​លើ​​សមត្ថ​កិច្ច ៤​​គ្រាប់​ នៅវេ​លា​ម៉ោ​ង ៨ ព្រឹក ថ្ងៃទី​​០៨ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ នៅ​ចំណុច ភូមិ​កូន​សាត់ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ជនសង្ស័យ មានឈ្មោះ ណុប វីរៈ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ចាប ចិន ភេទ​ប្រុស អាយុ ៦២​ឆ្នាំ រស់នៅ ភូមិ​កូន​សាត់ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង រីឯ​ម៉ូតូ ដែល​ជនសង្ស័យ​លួច ម៉ាក​សេ​១២៥ សេរី​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។ ក្រោយពេល ធ្វើ​សកម្មភាព​រួច ជនសង្ស័យ បានគេច​ខ្លួន ដោយ​ជិះ​ម៉ូតូ មក​ទិស​ខាងលិច រហូតដល់ ចំណុច​ខាងជើង សាលាស្រុក ប្រាសាទបាគង ក៏ត្រូវ​សមត្ថកិច្ច តាម​មក​ប្រកិត​។

​ពេលនោះ ជនសង្ស័យ បាន​បាញ់​មកលើ សមត្ថកិច្ច ចំនួន ៤​គ្រាប់ ទើប​សមត្ថកិច្ច ធ្វើការ​បាញ់​តបត ១​គ្រាប់ ចំ​ដៃ​ខាងស្តាំ រួច​ជនសង្ស័យ បាន​រត់​ចូល​ព្រៃ​។ ភ្លាមៗ​នោះ សមត្ថកិច្ច បានធ្វើការ​ឡោមព័ទ្ធ និង​ចាប់ខ្លួនបាន  ព្រមទាំង​រឹបអូស វត្ថុតាង ម៉ូតូ​ខាងលើ និង​កាំភ្លើង​ខ្លីម៉ាក K៥៩ ចំនួន ១​ដើម ហើយ​បញ្ជូន​ខ្លួន មកកាន់ អធិការដ្ឋាន នគរបាល ស្រុក​ប្រសាទ​បាគង ដើម្បី​សាកសួរ និង​រៀបចំ​សំណុំរឿង បញ្ជូនមក ការិយាល័យ​ជំនាញ អនុវត្ត​ទៅតាម​នីតិវិធី​៕