គួរ​ឲ្យ​អាសូរ​ណាស់ ជិះ​ម៉ូតូ​បុក​ដើម​ខ្វិត បាក់ក​ស្លាប់ ប្រពន្ធ​ទ្រ​ហ៊ោ​យំ ផ្អើល​ទាំង​ព្រឹក​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែNovember ឆ្នាំ2017   ម៉ោង 12:45   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ អាសូរ​​ណាស់ ស្ត្រី​ជា​​ប្រ​ពន្ធ បាន​​ស្រែក​​ទ្រ​​ហ៊ោ​​យំ ដោយ​សារ​​ប្តី​​ស្លាប់ ក្នុងក​រណី​ គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ម៉ូតូ​​ស​ណ្ដោង​​រ៉ឺម៉​ក គេច​​ពីស​​ត្វ​ឆ្កែ ទៅបុ​ក​ដើ​ម​​ខ្វិត កាលពី​វេ​លា​ម៉ោ​ង ០៧​និ​ង​១​៥ នា​ទី ថ្ងៃទី​​០៨ ខែវិ​ច្ឆិកា ឆ្នាំ​២​០១៧ ចំ​ណុច​​ផ្លូវលំ លេខ​១២១០ ស្ថិតក្នុង ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា មាន​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ម៉ាក​សង់​កូរ៉េ​ប្លឺ​ស ពណ៍​ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ចាន់ សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ ដើរ​ទិញ​អេតចាយ បាន​ស្លាប់​នៅ នឹង​កន្លែងកើតហេតុ មាន​ទីលំនៅ ក្នុងភូមិ គោក​អណ្ដែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល រួម​ដំណើរ​ជាមួយ ប្រពន្ធ​ឈ្មោះ សូត្រ ធឿន អាយុ ៤៣​ឆ្នាំ និង​កូនស្រី​ម្នាក់ ធ្វើដំណើរ ក្នុង​ទិ​ដៅ ពី​លិច​មក​កើត បើក​ក្នុង​ល្បឿន​លឿន​។​

​លុះ​មកដល់ ចំណុចកើតហេតុ ក៏មាន​សត្វ​ឆ្កែ រត់​កាត់​ផ្លូវ ភ្លាមនោះ អ្នកបើកបរ ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បាន​បើក​គេច​ពី​ឆ្កែ ក៏​ជ្រុល​ទៅបុក ដើម​ខ្វិត បណ្ដាលអោយ បាក់ក​ស្លាប់ នៅនឹងកន្លែង​តែម្ដង ចំណែក​ប្រពន្ធ និង​កូនស្រី ពុំមាន​រងរបួស នោះទេ​។ ក្រោយពេល​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ សាកសព​ជនរងគ្រោះ  ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​ម៉ូតូ និង​រ៉ឺ​ក​ម៉ក ក៏បាន​ប្រគល់ អោយ​ក្រុមគ្រួសារ​សព វិញ​ផងដែរ​៕