មេ​​គ​យ​ច្រ​ក​​អូរ​​រំ​ដួ​ល ឃុ​ប​ឃិ​ត​​ឲ្យ​​យា​យ​​ញ៉ នាំ​ចូ​ល​​ទំ​និញ​​ដែ​ល​​គ្មា​ន លិ​ខិត​ស្នាម​​ត្រឹ​ម​ត្រូវ ហើ​យ​​លួច​​ប​ន្លំ​​ចំ​ណូល​​ព​ន្ធ គួរ​ឲ្យ​​ញាក់​សាច់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែNovember ឆ្នាំ2017   ម៉ោង 14:02   ព័ត៌មាន​ស៊ើប​អង្កេត

​ខេត្តបាត់ដំបង ៖ ច្រើ​ន​ឆ្នាំ​ម​ក​ហើយ ដែល​​មេ​​គយ​​ប្រ​ចាំ ច្រក​អូ​រ​រំដួ​ល នៃ​​ស្រុក​​ភ្នំ​ព្រឹក បាន​ឃុ​បឃិ​ត​​ជា​មួយ មេ​ឈ្មួ​ញ​ដ៏​​មា​ន​អំណាច ឈ្មោះ យា​យ​ញ៉ រកស៊ី​​នាំ​ចូល ផលិត​ផល​ពី​ស​ត្វ រួមមា​ន​សា​ច់មា​ន់ គ្រឿង​ក្នុង ជើង ច​​ង្គ​ង់ ក្រ​ញាំ ចុង​​ស្លាប ដែល​ច្បាប់​ហាមឃាត់ លួច​បង្កប់ ជាមួយ​ប្រហិត ជាច្រើន​ប្រភេទ​ទៀត ដោយ​គ្មាន ការត្រួតពិនិត្យ និង​មិនមាន លិខិត​អនុញ្ញាតិ ពី​ស្ថាប័ន​ជំនាញ ហើយ​មានការ បន្លំ​ចំណូល​ពន្ធ ដល់​ទៅ​ជាង ៥០​ភាគរយ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ច្រក​អូរ​រំដួល ស្ថិតក្នុង ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ជា​ទម្លាប់ ខាង​នគរបាល អន្តោប្រវេសន៍ ពេទ្យសត្វ ជំនាញ​គយ កាំកុងត្រូល បាន​អនុញ្ញាតិ អោយ​រថយន្ត​ធំៗ ប្រភេទ​កង់​១០ ចូលទៅ​ដឹក ទំនិញ​ខុសច្បាប់ ពី​ទឹកដី​ថៃ យ៉ាងតិច ២​ទៅ​៤ គ្រឿង ក្នុង​មួយថ្ងៃ ហើយ​ការដឹក ប្រហិត​គ្រប់​ប្រភេទ ចាប់ពី​ម៉ោង ២​ឬ​ម៉ោង ៣​រសៀល ។ រហូតដល់​ម៉ោង ៦​ល្ងាច ឬ​ដល់​ម៉ោង ៩​យប់ រថយន្ត​ទាំងនោះ ដឹក​ប្រហិត ចេញមក​វិញ បើក​កាត់ មុខ​សមត្ថកិច្ច គ្រប់​ស្ថាប័ន ប្រចាំ​ច្រក​អូរ​រំដួល តែ​គ្មាន​អ្នក ត្រួតពិនិត្យ នោះទេ ដោយ​គ្រាន់តែ គេ​ធ្វើឯកសារ​ប្រតិវេទន៍​គយ បង់ពន្ធ ១​រថយន្ត ត្រឹមតែ ៥​ទៅ​៦ តោន​ប៉ុណ្ណោះ តែបើ​តាម​ភាពជាក់ស្តែង រថយន្ត​មួយគ្រឿង ផ្ទុកទំនិញ យ៉ាងតិច ១២​ទៅ​១៥ តោន គឺ​ជំនាញ​គយ បាន​ឃុបឃិត​បន្លំ​ពន្ធ យ៉ាង​រលូន​។​

​មន្ត្រី​ជំនាញ​ពេទ្យសត្វ ក៏ដូចជា​ខាង​កាំកុងត្រូល បានអោយដឹងថា សកម្មភាព ដឹក​ប្រហិត​ផលិតផល មាន​ដើមកំណើត​ពីស​ត្វ គឺ​ច្បាប់​មិន​អនុញ្ញាតិ អោយ​នាំចូល​ឡើយ ព្រោះ​ជា ប្រភេទ​ទំនិញ ជាប់​អា​ញ្ញា​តិ្ដ​។ តែបើ​មាន​លិខិត ពី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ទើប​មាន​សិទ្ធ បង់ពន្ធ​នាំចូល និង​មានការ​ពិនិត្យ បាន​ត្រឹមត្រូវ ពី​ជំនាញ​ពេទ្យសត្វ ក៏ដូចជា​កាំកុងត្រូល មិនមែន​គយ​ចេញ ប្រតិវេទន៍ បង់ពន្ធ តាមបែប​លោតឆ័ត្រ នោះទេ​។ ម្យ៉ាងទៀត ការអនុញ្ញាតិ អោយ​នាំចូល ប្រហិត ដោយ​ខុសច្បាប់ ប្រឈម​និង​ហានិភ័យ​ខ្ពស់ ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ ជា​អ្នក​បរិភោគ ខ​ណះ​មិនបាន ពិនិត្យ​អោយបាន​ត្រឹមត្រូវ ពី​ជំនាញ ពេទ្យសត្វ កាំកុងត្រូល មានន័យថា សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ឃុបឃិត​គ្នា ពុករលួយ ជាមួយ​ឈ្មួញ មាន​ចេតនា​សម្លាប់​ពលរដ្ឋ ដែលជា​បរិភោគ ដោយ​ប្រយោល​។​

​ប្រភពពី​សមត្ថកិច្ច ដែល​មិន​សប្បាយចិត្ត បានឱ្យដឹងថា ករណី​ឃាត់​រថយន្ត ដឹក​ប្រហិត លោតឆ័ត្រ ទាំង ២​គ្រឿង នៅ​ខេត្តកំពង់ឆ្នាំង កាលពីពេល​ថ្មីៗ​នេះ ហើយ​ដោះលែង​ទៅវិញ ជា​កម្ម​សិទ្ធ របស់​យាយ​ញ៉ ដែលជា​ឈ្មួញ​ល្បី រកស៊ី​នាំចូល ផលិតផល​ពីស​ត្វ ហើយ​ល្មើសច្បាប់ ជា​យូរ​មកហើយ​។ ផលិតផល ពី​សត្វ​ទាំងនោះ មានដូចជា សាច់មាន់ គ្រឿងក្នុង ជើង ច​ង្គ​ង់ ក្រញាំ ចុង​ស្លាប​ដែល​ច្បាប់ ហាមឃាត់ ដោយ​គេ​បង្កប់ ជាមួយ​ប្រហិត​ជាច្រើន ប្រភេទ​ទៀត ។ ប្រភព​បាន​បញ្ជាក់ថា យាយ​ញ៉ រកស៊ី​បែបនេះ ដុះ​ស្លែ​យូ​មកហើយ ព្រោះ​អ្នកមានអំណាច មួយចំនួន ជា​អ្នក​ចាំ​ជួយ អន្តរាគមន៍ ត្រឹម​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ថ្នាក់ក្រោម មិន​ហ៊ាន​ប៉ះ​នោះទេ បានត្រឹមតែ ខ្សឹបខ្សៀវ​ប៉ុណ្ណោះ​៕