ជិះ​ម៉ូតូ​ទៅបុក ឡាន​ឡិច​ស៊ី​ស ៥៧០ នៅលើ​ស្ពាន លី​យ៉ុង​ផាត់ ស្លាប់​យុវជន​ម្នាក់ 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 11  ខែNovember ឆ្នាំ2017   ម៉ោង 13:19   ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នា​ក់ បាន​​ស្លា​ប់ យ៉ា​ង​អា​ណោ​ច​អា​ធ័ម និង​​ម្នាក់​ទៀត បាន​រ​ងរបួ​ស​ធ្ង​ន់ ដោយ​សា​រ​ជិះ​ម៉ូ​តូ ម៉ាក​ MSX ក្នុង​​ល្បឿ​ន​​លឿន ​ជ្រុ​ល​​​ទៅ​បុក រថ​យន្ត​ឡិច​​ស៊ី​ស ៥៧​០ នៅវេលា​​ម៉ោង ៧​នឹ​ង​៣០ នាទី​ យប់​ ថ្ងៃទី​១​០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅលើ​ស្ពាន លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស ២​នាក់ ជិះ​ម៉ូតូ​ម៉ាក MSX ពណ៍​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1FY-0074 ធ្វើដំណើរ​ឡើ្ល​ើ​ស្ពាន លី​យ៉ុង​ផាត់ ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក ជាមួយ​រថយន្ត ឡិច​ស៊ី​ស ៥៧០ ពាក់​ស្លាក​លេខ ភ្នំពេញ 2AS 0002 បណ្តាល​ឲ្យ ស្លាប់​អ្នកបើក​ម៉ូតូ ឈ្មោះ ច័ន្ទ អាយុ ២២​ឆ្នាំ ស្នាក់នៅ​ព្រែកលៀប និង​អ្នករួមដំណើរ ឈ្មោះ ម៉ៅ មេឃ អាយុ ២០​ឆ្នាំ បាន​រងរបួស​ធ្ងន់  ត្រូវ​បញ្ជូនទៅ សង្គ្រោះ នៅ​មន្ទី​ពេទ្យ ភ្លាមៗ​៕