ឡិច​ស៊ី​ស ៤៧០ បុក​ជាមួយ​ឡាន​ដឹកទំនិញ ២​គ្រឿង ឡើង​ខ្ទេច​មុខ ផ្អើល​ទាំង​ព្រឹក​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 11  ខែNovember ឆ្នាំ2017   ម៉ោង 13:43   ព័ត៌មានជាតិ

​ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​​អ្នក បើក​រថ​​យន្ត ឡិច​​ស៊ី​ស បាន​រ​ងរ​បួស ក្នុង​ករណី រថយ​ន្ដ ៣​​គ្រឿង បុ​ក​ប​ន្ដក​ន្ទុយ​​គ្នា កាល​ពី​វេលា​​ម៉ោ​ង ៥​​និង​​៣០ ​នា​ទី ថ្ងៃទី​​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លើ​កំ​ណាត់ ផ្លូវជា​តិ​លេ​ខ​៤ ចន្លោះ​​គី​ឡូ​ម៉ែត្រ លេខ​​៨០-៨១​ ត្រង់​ចំណុច​ភូមិ​ទី​១ ចំការ​គរ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា រថយន្ត ឡិច​ស៊ី​ស ៤៧០ ស្លាក​លេខ ភ្នំពេញ 2Q 5505 បើកបរ​ដោយ​ឈ្មោះ ភឿន សុ​ផានិត ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​២១AB ផ្លូវ​លេខ​១៨៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ បាន​បុក​ជាមួយ រថយន្ត FUSO ពណ៌​បៃតង ពាក់​ស្លាក​លេខ KPS  3A.1945 អ្នកបើកបរ មិន​ស្គាល់ឈ្មោះ បាន​គេចខ្លួនបាត់​។

​ដោយឡែក រថយន្ត ឡិច​ស៊ី​ស ៤៧០ បាន​ខ្ទាត​ទៅ​ប៉ះ ជាមួយ​រថយន្ត មួយគ្រឿង​ទៀត ម៉ាក STERLING ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 3D 8483 អ្នកបើកបរ បានគេច​ខ្លួន បណ្តាល​ឲ្យ អ្នក បើកបរ​រថយន្ត ឡិច​ស៊ី​ស រងរបួស​ស្រាល ចំណែករ ថ​យន្ត​ទាំង ៣​គ្រឿង ខូចខាត​ដូចគ្នា​។ ករណី​ខាងលើ សមត្ថកិច្ច សន្និដ្ឋានថា មកពី​ការបើកបរ មិន​គោរព សិទ្ធិ​អាទិភាព​គ្នា និង​គួបផ្សំ កត្ដា​ឆ្វេស​ប្រហែស ទើប​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​៕