សង្ស័យ​រវល់ លូក​ប្រឡែង ជាមួយ​ស្រី​ស្នេហ៍ បើកឡាន​ទៅបុក របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 11  ខែNovember ឆ្នាំ2017   ម៉ោង 13:46   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ សង្ស័​យ​រវ​ល់ លូក​​ប្រ​ឡែង ជា​មួយ​​ស្រី​​ស្នេហ៍ បា​ន​បើ​ក រថ​យន្ត​​ទៅ​បុក របាំ​ង​ថ្ម ពុះ​​ចែក​​ទ្រូងផ្លូ​វ បាក់​អ​ស់ ៣​​កង់ កាល​ពី​វេ​លា​​ម៉ោង ១​និ​ង​​១០ នាទី យប់​រំ​ល​ងអ​ធ្រា​ត្រ ឈានចូ​ល​ថ្ងៃ​ទី​១​១ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២​០​១៧ នៅក្បែរ​ស្តុ​បអូ​ឡាំ​ពេ​ជ តាម​បណ្ដោយ ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ រួម​ដំណើរ ជាមួយ​នារី​ជា​សង្សារ បាន​បើករថយន្ត​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1Q 3614 ទិសដៅ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់ ចំនុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត ជ្រុល​ទៅបុក របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ៣​កង់ ចំណែក​រថយន្ត​បង្ក បាន​រង​ការខូចខាត ផ្នែក​ខាងមុខ យ៉ាងដំណំ​ផងដែរ តែ មិន​បង្ក​គ្រោះថ្នាក់ ដល់​មនុស្ស​ឡើយ​៕