ឡាន​បុក​ជាមួយ​ម៉ូតូ ដាច់​ជា ២​កំណាត់ ស្លាប់​បុរស​ម្នាក់ ហើយ​បើក​រត់ បាត់ស្រមោល​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 13  ខែNovember ឆ្នាំ2017   ម៉ោង 12:30   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ បាន​ស្លា​ប់​ភ្លា​មៗ នៅ​ក​ន្លែង​កើ​ត​ហេតុ និង​​ម្នាក់​ទៀត រង​របួស​​ធ្ងន់ ដោ​យសា​រ​ជិះ​​ម៉ូតូ​ឌុ​ប​គ្នា ត្រូវ​រថ​យន្ត បុក​និ​ង​កិ​ន​​ម៉ូតូ ដាច់​​ជា​​២ ហើ​យ​អ្នកបើក រថយ​ន្ត​ប​ង្ក បាន​ប​ន្ថែម​​ល្បឿន រត់​គេ​ចខ្លួន​​បាត់ កាល​ពី​វេ​លា​​ម៉ោង ១១​និង​៤៥ នាទី​យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​ភ្នំពេញ ហាណូយ កែង​ផ្លូវលំ ភូមិ​ត្រពាំង​រាំង​ថ្មី សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់ ឈ្មោះ លី ម៉ៅ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មានមុខ​របរ ជា​អ្នកបើករថយន្ត មាន​ស្រុកកំណើត នៅ​ភូមិប​វិល ឃុំ​ប​វិល ស្រុក​ម​ង្គុ​ល​បុរី ខេត្តបាត់ដំបង​។ ចំណែក ជនរងគ្រោះ ម្នាក់ទៀត មិន​ស្គាល់ អត្តសញ្ញាណ​ទេ  ត្រូវបាន ប្រជាពលរដ្ឋ ហៅ​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ កាល់ម៉ែត​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ២​នាក់ ជិះ​ម៉ូតូ ម៉ាក SIRIUS ពណ៌​ខ្មៅ លាយ​ក្រហម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B 3616 ឌុប​គ្នា​តាមផ្លូវ ភ្នំពេញ ហាណូយ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ហើយ​បាន​បត់​ចូល​ផ្លូវលំ​។ ស្របពេលនោះ ក៏មាន​រថយន្ត មួយគ្រឿង មិន​ចាំ​ម៉ាក បើកបរ​តាម​ផ្លូវលំ ក្នុងទិសដៅ ពី​លិចទៅ​កើត គោលបំណង ឡើង​ផ្លូវ​ហាណូយ ក៏​បុក​ជាមួយ​ម៉ូតូ  បណ្តាលអោយ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត រងរបួស​ធ្ងន់​៕