ឡើង​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ ត្រូវ​ឡាន​ដឹកទំនិញ បុក​ស្លាប់​គួរ​ឲ្យ​សង្វេគ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 13  ខែNovember ឆ្នាំ2017   ម៉ោង 12:23   ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ ៖ បុរស​​ម្នាក់​​បាន​​ស្លាប់ នៅ​នឹង​ក​ន្លែង​​កើ​ត​ហេតុ ដោយ​សារ​​ជិះ​​ម៉ូតូ ជែង​​រថ​យន្ត​មួ​យ ហើយ​​បាន​ទៅ​បុក រថយ​ន្ត​មួ​យ​គ្រឿង​​ទៀត ដែ​លមា​ន​ទិស​ដៅ​ ប​ញ្ជ្រា​ស​​គ្នា នៅវេ​លា​​ម៉ោង ០៤​​និង​៣​៥ នាទី​​រសៀល ថ្ងៃទី​​១២ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៧ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​១៨២-១៨៣ ស្ថិតនៅក្នុង ភូមិ​សំ​រ៉ុង​ក្រោម ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ ឈ្មោះ ណន វាន់​ដេ​ត ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​ត្រពាំង​ស្អុយ​២ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ដែលមាន​ទិសដៅ ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត ទៅខាង​ឆ្វេង​ដៃ បណ្ដាល​ឲ្យ​បុក​ជាមួយ រថយន្ត​ធុន​ធំ មាន​ទិសដៅ​បញ្ច្រាស​គ្នា យ៉ាង​ពេញទំហឹង​។

​ដោយឡែក រថយន្ត​បង្ក ពណ៌​ខៀវ ពាក់​ស្លាក​លេខ ក​1916 ភព​3 សណ្តោង​រឺ​ម៉ក បើកបរ​ដោយ ឈ្មោះ ឃុ​ត សុខា ភេទ ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ សាកសព ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ហើយ​ចំណែក អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​ទៅកាន់ អធិការដ្ឋាន នគរបាល ស្រុក​ព្រៃនប់  ដើម្បី​រង់ចាំ ការដោះស្រាយ តាមផ្លូវ​ច្បាប់​៕