ស៊ីណា ដឹក​ម៉ូតូ​អត់​ពន្ធ គេច​ពី​គយ បុក​ជាមួយ​រថយន្ត​ទឹកកក ផ្អើល​ក្រុង​កំពង់ឆ្នាំង​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 13  ខែNovember ឆ្នាំ2017   ម៉ោង 12:58   ព័ត៌មានជាតិ

​ខេត្តកំពង់ឆ្នាំង ៖ តូយ៉ូតា​​ស៊ីណា មួយ​គ្រឿង ដឹក​​ម៉ូតូ​​អត់​​ពន្ធ ដែល​​បាន​​ព្យា​យាម បើក​​គេ​ច​ពី គយ បា​ន​ប​ង្ករ​គ្រោះ​ថ្នាក់ ចរា​ចរ​ណ៍ បុក​​ជា​មួយ រថ​យន្ត​​ដឹក​​ទឹក​ក​ក ធ្វើអោយ​មាន ការ​ភ្ញាក់​ផ្អើល កាលពី​​វេលា​​ម៉ោង ៦​​និង​​១៥ នា​ទី​​ព្រឹក ថ្ងៃ​ទី​​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច ផ្លូវខ្វែង​ទិស កែង​មន្ទីរ​សុរិយោដី ខេត្តកំពង់ឆ្នាំង ស្ថិតនៅ ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ង​ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច បានអោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត ដឹក​ទឹកកក មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២X-៤២៣៧ ធ្វើដំណើរ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ ឈ្មោះ កែវ ច័ន្ទ​សុភ​គ្រ អាយុ ២៧​ឆ្នាំ រស់នៅ ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ នៅពេល​មកដល់ ចំណុចកើតហេតុ ក៍មាន​រថយន្ត មួយគ្រឿង ម៉ាក​តូយ៉ូតា ស៊ីណា ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-៩៦៣៥ បើកបរ​ដោយ ឈ្មោះ គូ លាង​ចិន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ បើក​ក្នុងទិសដៅ ពី​លិចទៅ​កើត យ៉ាង​លឿន ព្យាយាម​គេច ពី​សមត្ថកិច្ច​គយ  ក៍​ត្រូវ​រថយន្ត ដឹក​ទឹកកក ដែល​បើក​លើ​ធំ សិទ្ធិ​អទិភាព បុក​រថយន្ត​ស៊ីណា ពេញ​មួយ​ទំហឹង​តែម្តង ។

​ដោយសារ មិនទាន់​អស់​ល្បឿន រថយន្ត​ស៊ីណា ជ្រុល​ទៅបុក បង្គោល​ភ្លើង ហើយ​ចំណែក រថយន្ត​ដឹក​ទឹកកក បាន​ជ្រុល ទៅបុក​ដើមឈើ មួយ​ដើម ដែល​នៅក្បែរនោះ​។ យ៉ាងណាក៏ដោយ នៅក្នុង ហេតុការណ៍​នេះ មិន​បណ្តាលអោយ មាន​គ្រោះថ្នាក់ ដល់​មនុស្ស​នោះទេ ហើយ​រថយន្ត​បង្ក ទាំង ២​គ្រឿង ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក នៅ​អធិការនគរបាល ក្រុង​កំពង់ឆ្នាំង ដើម្បី​រង់ចាំ ដោះស្រាយ តាម​នីតិវិធី​៕