តាម​ប្រមាញ់​ចាប់បាន ចោរឆក់​កាបូប ២​នាក់ ទាំង​កណ្តាល​អ​ធ្រា​ត នៅ​បាត់ដំបង​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 13  ខែNovember ឆ្នាំ2017   ម៉ោង 12:38   ព័ត៌មានជាតិ

ខេត្តបាត់ដំបង ៖ ក្រុម​​អន្តរា​គ​មន៍ បង្កា​រ​ប​ង្ក្រាប នៃ​ស្ន​ងកា​រដ្ឋាន នគ​រ​បាល ខេត្ត​បាត់​ដំប​ង បាន​​ប្រ​មាញ់​​ឃាត់​ខ្លួន បុរ​ស ២​នាក់​ បន្ទា​ប់ពី ធ្វើ​​សក​ម្ម​ភាព ឆក់​​កាបូ​ប ហើយរ​​ត់​ទៅ សម្ងំ​​នៅ​ក្នុង​​ផ្ទះ កាល​ពី​វេ​លា​​ម៉ោង ១២​​និង​១​៥ នា​ទី រំលង​​អា​​ធ្រា​ត ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ១-​ឈ្មោះ កែវ វិបុល ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ផ្ទះជួល ស្ថិតក្នុង ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ២- ឈ្មោះ ឆេង ប៊ុន​រ៉ុង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ឈ្មោះ ឆេង ប៊ុន​រ៉ុង បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា បានធ្វើ​សកម្មភាព ឆក់​កាបូប ជាមួយ​ឈ្មោះ កែវ វិបុល ពិតប្រាកដ​មែន ហើយ​បាន​ជិះ​ម៉ូតូ រត់គេចខ្លួន មក​សម្ងំ​នៅក្នុង​ផ្ទះ ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​។

​សមត្ថកិច្ច បាន​ដកហូត​ម៉ូតូ ចំនួន ២​គ្រឿង ម៉ាក វីវ៉ា ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង​ម៉ាក ហុងដា​ឃ្លី​ក ស៊េរី​ឆ្នាំ ២០១០ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង 1M 0506​។ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់ ការិយាល័យ ព្រហ្មទណ្ឌ កម្រិត​ស្រាល ដើម្បី​ចាត់ការ តាមច្បាប់​៕