ទាស់សំដី​គ្នា ប្រពន្ធ​ទ្រាំ​មិនបាន ចាក់​ប្តី​មួយ​កាំបិត​ចុង​ស្រួច សង្ស័យ​រឿង​ប្រចណ្ឌ 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 14  ខែNovember ឆ្នាំ2017   ម៉ោង 11:46   ព័ត៌មានជាតិ

​ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​​ម្នាក់ ត្រូវបា​ន​​ស​ម​ត្ថ​កិច្ច ធ្វើកា​រ​ឃា​ត់​ខ្លួន​​ភ្លាម​ៗ យកម​ក​​អធិ​ការ​ដ្ឋាន នគរ​បាល ក្រុង​​កំ​ព​ង់ឆ្នាំង បន្ទាប់​ពី​បា​ន យក​​កាំ​បិត​​ចុ​ង​ស្រួច ចា​ក់​មក​លើ​ប្តី​​រប​ស់​ខ្លួន ត្រូវ​​ពោះ បណ្តាល​អោយ រង​របួ​ស​ធ្ង​ន់ កា​ល​ពី​វេ​លា​​ម៉ោង ៥​និង​៣០ នាទី​ល្ងាច ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​ជួល ស្ថិតក្នុង ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច បានអោយដឹងថា ស្ត្រីជន​សង្ស័យ ជា​ប្រពន្ធ មានឈ្មោះ សុខ ធីតា អាយុ ២៥​ឆ្នាំ និង បុរសរងគ្រោះ​ជា​ប្តី មានឈ្មោះ អៀង ដា​វីន អាយុ ២៧​ឆ្នាំ ស្នាក់នៅ ផ្ទះជួល​ខាងលើ ។ នៅ​មុនពេល​កើតហេតុ ប្រពន្ធ​បាន​ត្រឡប់ មកពី​ទិញ​ម្ហូប នៅ​ផ្សារ អស់​លុយ​ជិត ១​ម៉ឺន​រៀល ហើយ​ប្តី បាន​រអ៊ូ​សួរនាំ ចុះឡើង រហូត​បង្ករ​ទំនាស់ ឈ្លោះប្រកែក​គ្នា​។

​ពេលនោះ​ប្តី បាន​ស្ទុះ​រក​ទៅ វាយ​ប្រពន្ធ តែ​ប្រពន្ធ បាន​កាន់​កាំបិត ចុង​ស្រួច ការពារ​ខ្លួន វៀស​ចុះឡើង ពេល​ប្តី​ចូលទៅ ក៍​ត្រូវ​នឹង កាំបិត​ចុង​ស្រួច បណ្តាលអោយ រងរបួស​ធ្ងន់ ត្រង់​ពោះ ផ្នែក​ខាងឆ្វេង ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង តែម្តង ។ ស្ត្រីជន​សង្ស័យ បានអោយដឹងថា ប្តី​របស់គាត់ ពូកែ​ប្រចណ្ឌ ខ្លាំងណាស់ ហើយ​ជារឿយៗ ប្តី​តែង​វាយ ធ្វើបាប​គាត់ បើ​គាត់ មិន​ការពារ ខ្លួន​នោះទេ ប្តី​នឹង​វាយ​គាត់ ទ្រមខ្លួន​ហើយ​៕