បើក​ម៉ូតូ​លឿន ដល់​ផ្លូវ​កោង​បត់​មិនទាន់ បុក​បង្គោល​ភ្លើង​ប៉ើង ១០​ម៉ែត្រ សន្លប់​ស្តូក 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 15  ខែNovember ឆ្នាំ2017   ម៉ោង 12:17   ព័ត៌មានជាតិ

​ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់ បាន​​រងរ​បួស​​ធ្ងន់ បែ​ក​ក្បាល​​ហូរ​ឈាម ដោ​យសារ​​បើ​ក​​ម៉ូតូ ក្នុង​ល្បឿ​ន​យ៉ា​ង​​លឿន ទៅ​បុក​​ប​ង្គោល​​ភ្លើង កាល​ពី​វេ​លា​​ម៉ោង ២៣​និ​ង​​១៥ ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០​១៧ នៅ​លើ​កំ​ណាត់ ផ្លូវជាតិ​​លេ​ខ​៥ ចំណុច​​ផ្លូវ​​កោង មុខ​សាលា​បំពេញវិជ្ជា ស្ថិត​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

​សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ហុង គ្រុយ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មាន​ស្រុកកំណើត រស់នៅ​ភូមិ​ទី​៤ ឃុំ​ក្រែង​អា​ជី ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​ខេត្តកំពង់ឆ្នាំង​។ សមត្ថកិច្ច បាន​អោយដឹងទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក យ៉ាម៉ាហា សេ​រ៉ូ​ស ពាក់​ផ្លាក់លេខ ភ្នំពេញ ១N  ៥២៤៥ ធ្វើដំណើរ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​។​

​នៅពេល​មកដល់ ចំណុចកើតហេតុ ជា​ផ្លូវ​កោង ក៍បាន​ជ្រុល ទៅបុក​បង្គោល​ភ្លើង ពេញ​មួយ​ទំហឹង  បណ្តាលអោយ ជនរងគ្រោះ ប៉ើង​ចេញពី​ម៉ូតូ ជិត ១០​ម៉ែត្រ រងរបួស​ធ្ងន់ សន្លប់​ស្តូកស្តឹង​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ទំនាក់ទំនង រថយន្ត​សាមុយ  ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្ត ។ សូម​រំលឹកថា ចំណុច​មុខ​សាលា បំពេញវិជ្ជា គឺជា​ផ្លូវ ដែលមាន​ស្ថានភាព​កោង ដូចនេះ​អ្នកបញ្ជា ទោចក្រយានយន្ត និង រថយន្ត​ទាំងអស់ ត្រូវ​បង្កើន ការប្រុងប្រយ័ត្ន​ខ្ពស់​៕