ឃើញ​នាង​ដើរ​ម្នាក់ឯង ចាប់​ច្របាច់​សុដន់ ហើយ​ប្រុង​រំលោភ ត្រូវគេ​វាយ​ប៉ោង​មុខ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 15  ខែNovember ឆ្នាំ2017   ម៉ោង 12:39   ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​រពឹ​សដៃ ដើរម​ក​​ចាប់ សុដ​ន់​នា​រី​​ម្នាក់ ហើយ​​ព្យា​យាម អូស​ទៅ​​ក​ន្លែង​​ង​ងឹត តែ​ត្រូវ​​ជន​រង​គ្រោះ ស្រែក​​ផ្អើ​ល​​ប្រជា​ពល​រដ្ឋ ចាប់​​ប្រ​គល់​អោ​យ​សមត្ថ​កិច្ច ចាត់​ការ​​តាម​ច្បាប់ បង្ក​កា​រភ្ញាក់​ផ្អើល កា​លពី​​វេលា​​ម៉ោង​ ៨​និ​ង​០០ នាទី​យប់ ថ្ងៃទី​១៤ ខែ​វិ​ឆិ្ឆ​កា ឆ្នាំ​២០១៧ ស្ថិតនៅ​ខាងក្រោយ ក្លឹប​ស៊ី​ធី ក្នុង​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ឈ្មោះ ម​.​ច​.​ន អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ជិត កន្លែងកើតហេតុ មុខរបរ​លក់​ប្រហិត មុខ​ក្លឹប​ស៊ី​ធី បានអោយដឹងថា មុនពេល​កើតហេតុ នាង​បាន​ដើរមក​ផ្ទះ ដើម្បី​យក​ខ្លាញ់  លក់​ប្រហិត ស្រាប់តែ​លេចមុខ ជនសង្ស័យ ឈ្មោះ ឈន់ ច​ន អាយុ ២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ដើរមក​ក្បែរ ហើយ​ធ្វើ​សកម្មភាព ចាប់​សុដន់ ព្យាយាម​ទាញ ទៅ​កន្លែង​ង​ងឹ​ង តែ​នាង​បាន​ស្រែក ផ្អើល​ប្រជាពលរដ្ឋ និង​សន្តិសុខ​ក្លឹប នាំគ្នា​ដេញចាប់ ប្រគល់អោយ សមត្ថកិច្ច​តែម្តង​៕