ឡាន​ច្នៃ​ដឹក​ដី បុក​អ្នកជិះ​ម៉ូតូ លាន់​ដូច​រន្ទះ បាក់ជើង​និង​បែកក្បាល សន្លប់​ស្តូកស្តឹង​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 15  ខែNovember ឆ្នាំ2017   ម៉ោង 12:46   ព័ត៌មានជាតិ

​ខេត្តបន្ទាយមានជ័យ ៖ បុរស​​ម្នាក់ បាន​​រងរ​បួស​​ធ្ងន់ សន្ល​ប់​ស្តូក​ស្តឹង នៅ​​កន្លែ​ងកើ​ត​ហេតុ ដោយ​សារ​រ​ថ​យន្ត បើក​បុ​ក ពេល​កំ​ពុង ជិះ​ម៉ូ​តូ​ច្រា​ស់ទិស​​គ្នា កាល​ពី​​វេលា​​ម៉ោង ១៤​​និង​៥​០ នាទី ថ្ងៃទី​​១៤ ខែវិ​ច្ឆិកា ឆ្នាំ​​២០១៧ នៅ​លើ​កំ​ណាត់ ផ្លូវជា​តិ​លេខ​៥៦A ទល់មុខ​សាលា បឋមសិក្សា ពង្រ ស្ថិតក្នុង ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណីនេះ​បង្កឡើង ដោយ​រថយន្ត ដឹក​ដី​កែឆ្នៃ ០១​គ្រឿង ពណ៌​ខៀវ អ្នកបើកបរ មិន​ស្គាល់ អត្តសញ្ញាណ ធ្វើដំណើរ​ពី ខាងជើង ទៅខាង​ត្បូង ពេលមកដល់ ចំណុចកើតហេតុ បាន​បុក​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​២០០៨ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១A-៥៣៥៤ ក្នុងទិសដៅ​បញ្ច្រាស់​គ្នា ពេញទំហឹង​។​

​គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ អ្នកបើក​ម៉ូតូ ឈ្មោះ ប៉ែន រើ​ន ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ រស់នៅ ភូមិ​កោះ​ពង​សត្វ សង្កាត់ កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងរបួស​ធ្ងន់ ដោយ​បាក់ជើង ខាងឆ្វេង និង​បែកក្បាល ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គលបុរី ហើយដោយ​ឃើញ សភាព​មិន​ស្រួល អ្នកបើករថយន្ត​បង្ក បានគេច​ខ្លួន បាត់ស្រមោល​៕