ក្មេងស្រី​សិស្សសាលា មុនពេល​ចងក​សម្លាប់ខ្លួន សរសេរ​ពាក្យ​បណ្តាំ ម៉ែ​ខ្ញុំ​ទៅហើយ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 15  ខែNovember ឆ្នាំ2017   ម៉ោង 12:00   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ ក្មេង​ស្រី ជា​សិ​ស្សសា​លា​​ម្នាក់ ទើប​​មា​ន​​អាយុ ១០​​ឆ្នាំ បាន​​ចង​ក បញ្ចប់​ជីវិ​ត គួរ​ឲ្យ​​សោ​ក​ស​ង្រេ​ង ដោយ​ប​ន្សល់​ទុក ពាក្យ​ប​ណ្តាំ​មួ​យច្បាប់ ប​ង្ក​កា​រភ្ញា​ក់ផ្អើល កាល​ពី​វេលា​ម៉ោង ១៤​​និង​​៣០ នាទី ថ្ងៃទី​​១៤ ខែវិច្ឆិ​កា ឆ្នាំ​២​០១៧ នៅ​ចំណុច ផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​អាចម៍កុក សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ធី សុខរ​ត្ន័​មុនី ភេទ​ស្រី អាយុ ១០​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ សិស្ស បច្ចុប្បន្ន​រស់នៅ ភូមិ​អាចម៍កុក សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ តាម​ការបំភ្លឺ ម្តាយ​ជនរងគ្រោះ ឈ្មោះ អ៊ិន សោភា អាយុ ៤៦​ឆ្នាំ មុខរបរ កម្មការិនី ស្នាក់នៅ​ភូមិ​ខាងលើ បានអោយដឹងថា ជនរងគ្រោះ បាន​ចេញពី​រៀន នៅ​ម៉ោង ១១​និង​០០ នាទី បាន​ហូបបាយ​ធម្មតា ជាមួយ​ម្តាយ​។​

​លុះដល់​វេលា​ម៉ោង ០០​និង​០០ នាទី ម្តាយ​បាន​ទៅ​ផ្សារ ហើយ​ពេល ត្រលប់​មកពី ផ្សារ​វិញ ក៏បាន​ឃើញ ជនរងគ្រោះ ចងក​និង​អាវ​ក្រណាត់ ពណ៌​ក្រហម ដៃ​វែង ជាប់​និង​ធ្នឹម​ផ្ទះ ក្នុង​បន្ទប់ ទើប​នាំគ្នា ជួយ​លើក​ជនរងគ្រោះ ស្រាយ​ក្រណាត់​អាវ​ចេញ ប៉ុន្តែ​ជនរងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ ដោយបាន សរសេរ​ពាក្យ​បណ្តាំ “ ម៉ែ​ខ្ញុំ​ទៅហើយ “ ។ ក្រោយ​ការពិនិត្យ ចប់សព្វគ្រប់ សាកសព ត្រូវបាន​ប្រគល់ អោយ​ម្តាយ​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕