ឡាន​បុក​ជាមួយ​ម៉ូតូ នៅ​ផ្លូវខ្វែង​ទិស ស្លាប់​បុរស​ម្នាក់ ហើយ​បើក​រត់ បាត់ស្រមោល​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 15  ខែNovember ឆ្នាំ2017   ម៉ោង 12:16   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ យុវជន​​ម្នាក់ បាន​​ដួល​​បោ​ក​​ក្បាល ស្លាប់​​ភ្លាម​ៗ នៅនឹ​ង​កន្លែ​ង និង​​នារី​​ម្នាក់​ទៀ​ត ដែល​​រួម​ដំ​ណើរ​​ជា​មួយ បាន​​រងរ​បួស​​ធ្ងន់ ដោ​យ​សារ រថ​យន្ត មិន​ស្គាល់​​ម៉ាក មួយ​គ្រឿង បើក​​មក​​បុក ម៉ូតូ​​ជនរង​គ្រោះ កា​លពី​វេលា​​ម៉ោង ១​​និង​២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅតាម​បណ្ដោយ ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ​៤៦៨ ស្ថិតក្នុង សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន​។​

​សាក្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE – 5720 នៅពេល​កើតហេតុ គេ​ឮសូ​សម្លេង​ប្រាវ ហើយ​បាននាំគ្នា ចេញមក​មើល ស្រាប់តែ​ឃើញ ប្រុស​ស្រី ២​នាក់ បាន​ដេក​ដួល​លើផ្លូវ និង​ឃើញ រថយន្ត​មួយគ្រឿង មិន​ចាំ​ម៉ាក បាន​បើក​ចេញ ពី​កន្លែងកើតហេតុ បាត់ស្រមោល​តែម្ដង​។ ភ្លាមៗ​នោះ ប្រជាពលរដ្ឋ បាន​ហៅ​រថយន្ត សាមុយ ឲ្យ​មក​ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ តែ​អកុសល យុវជន​ម្នាក់ បាន​បែកក្បាល ហូរឈាម​ពេញ​ផ្លូវ ស្លាប់​នៅ​និង​កន្លែង ចំណែក​នារី ដែល​រួម​ដំណើរ​ជាមួយ បាន​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​៕