បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន និង​មិន​ប្រកាន់​ស្តាំ ដល់​ផ្លូវ​កោង​បុក​គ្នា រងរបួស ៥​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 15  ខែNovember ឆ្នាំ2017   ម៉ោង 12:16   ព័ត៌មានជាតិ

​ខេត្តកោះកុង ៖ មនុ​ស្ស ៥​​នាក់ បាន​​រ​ងរ​បួស​​ធ្ង​ន់​​ស្រាល ដោ​យសា​រ​រថ​យន្ត របស់​ជ​នជា​តិ​​ថៃ បើក​​បុក​​ជា​មួយ រថ​យន្ត​​ដឹក​ទំនិ​ញ នៅ​​ចំ​ណុច​​ផ្លូវ​កោ​ង កាល​ពី​វេ​លា​ម៉ោ​ង ២៣​​និ​ង​​២៥ នា​ទី​​យប់ ថ្ងៃទី​​១៤ ខែវិ​ច្ឆិកា ឆ្នាំ​២​០១៧  នៅ​​ចំណុ​ច ស្ពាន​​អូ​ម្កាក់ ចន្លោះ​គីឡូម៉ែត្រ លេខ​៥៥ – ៥៦ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក ISUZU ពាក់​ស្លាក​លេខ ថៃ ៦២. ៦២៦២ បើកបរ​ដោយ ជនជាតិ​ថៃ ធ្វើដំណើរ បញ្ច្រាស់ទិស​គ្នា បាន​ទៅបុក រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B ៥៥៦៨ នៅ​ចំណុច កើតហេតុ​ខាងលើ បណ្តាល​ឲ្យ រងរបួស ៥ នាក់ ក្នុងនោះ​ខ្មែរ ២​នាក់ និង​ថៃ ៣​នាក់ ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ស្រុកស្រែ​អំបិល រីឯ​រថយន្ត​ខូចខាត​ធ្ងន់ ហើយ​គ្រោះថ្នាក់​នេះ កើតឡើង​ដោយសារ ផ្លូវ​កោង ខ្វះ​ការប្រុងប្រយ័ត្ន និង​មិន​ប្រកាន់​ស្តាំ​៕