ជិះ​ម៉ូតូ​លឿន ដល់​ផ្លូវ​កោង ទៅបុក​បង្គោល​សាជី​អម​ផ្លូវ បែកក្បាល​ស្លាប់​ទាំង ២​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 20  ខែNovember ឆ្នាំ2017   ម៉ោង 12:18   ព័ត៌មានជាតិ

​ខេត្តបន្ទាយមានជ័យ ៖ បុរស ២​នា​ក់ បាន​​បែក​ក្បា​ល ស្លាប់​​យ៉ាង​​អាណោ​ច​អា​ធ័ម ដោយ​សារ​​ជិះ​​ម៉ូតូ​​លឿន ដ​ល់​ផ្លូវ​​កោ​ង យក​​ចង្កូត​មិ​ន​ទា​ន់ ជ្រុល​​ទៅ​បុក បង្គោ​ល​សា​ជី​អ​ម​ផ្លូវ កាលពី​​វេលា​​ម៉ោង ២០​​និង​​១០ នា​ទី ថ្ងៃទី​​១៧ ខែវិ​ច្ឆិកា ឆ្នាំ​២​០០១៧ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​១៥៩C ត្រង់ចំណុច មុខ​វត្ត​ស៊ិន​សួន​ណា​រាម ហៅ​វត្ត​ថ្មី  ស្ថិត​ក្នុងភូមិ រង្វាន​កើត ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ បាត់ដំបង ១A-៥៨២១ បើកបរ​ដោយ ឈ្មោះ លន់ សាម​ឌី ភេទ​ប្រុស អាយុ ២១​ឆ្នាំ និង​អ្នករួមដំណើរ ឈ្មោះ តឿ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ អ្នក​ទាំង​០២ រស់នៅ​ភូមិ បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ តាម​បណ្តោយ ផ្លូវជាតិ​លេខ​១៥៩C ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង បើកបរ ក្នុង​ល្បឿន​លឿន ពេលមកដល់ ចំណុច​ផ្លូវ​កោង យក​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក នឹង​បង្គោល​សាជី​អម​ផ្លូវ បណ្ដាល​ឲ្យ​រងរបួស បែកក្បាល​ស្លាប់​ភ្លាមៗ ទាំង ២​នាក់ នៅ​កន្លែងកើតហេតុ​៕