ផ្ទុះ​ធុង​ហ្គាស ឆេះ​រោង​សិប្បកម្ម ផលិត​ទឹកកក អំឡុងពេល​ភ្លៀង​ផ្គរ និង​រន្ទះបាញ់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 20  ខែNovember ឆ្នាំ2017   ម៉ោង 12:45   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ អគ្គិ​ភ័យ បាន​លេ​ប​ត្រ​បា​ក់ រោ​ង​​សិ​ប្ប​កម្ម ផលិត​​ទឹក​កក មួយ​ក​ន្លែង បង្ក​ការ​ភ្ញាក់​ផ្អើល កាល​ពី​​វេលា​ម៉ោ​ង ១២​និ​ង​៥​៥ នាទី​​រសៀ​ល ថ្ងៃ​ទី​​១៩ ខែវិ​ច្ឆិកា ឆ្នាំ​២០១​៧ នៅតា​ម​ប​ណ្តោយ ផ្លូវជា​តិ​​លេ​ខ​៤ ត្រង់​​គល់​ស្ពាន បន្ទាយ​​ប្រិ​យ ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា អគ្គីភ័យ​នេះ បណ្ដាលមកពី ផ្ទុះ​ធុង​ហ្គាស ហើយ​ឆេះ​រាលដាល ដល់​ស៊ីទែន ស្តុក​ប្រេង និង​អគារ ពេល​កំពុង មាន​ភ្លៀង​ផ្គរ រន្ទះ​យ៉ាងខ្លាំង​។ ម្ចាស់​រោង​សិប្បកម្ម ឈ្មោះ ជា ប៊ុនថន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ បាន​ប្រាប់ សមត្ថកិច្ច​ថា មុនពេល​កើតហេតុ មាន​ភ្លៀង​ធ្លាក់ ហើយ​មាន រន្ទះបាញ់ ត្រូវចំ​ខ្សែភ្លើង រួច​ឆ្លង​ចរន្តអគ្គិសនី មក​ឆេះ​ធុង​ហ្គាស ២​ធុង បណ្តាល​ឲ្យ​ផ្ទុះ ឆេះ​រាលដាល​តែម្តង​។

​គ្រោះ​អគ្គីភ័យ​នេះ បាន​ឆាបឆេះ រថយន្ត​កូរ៉េ ដឹកទំនិញ ១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ ២,៥​តោន ទូ​ដាក់កុង​ទ័​រ​ភ្លើង ៨​ទូ ឆេះ​ដំបូល​រោងចក្រ អស់​ប្រហែល ៣០​ភាគរយ ឆេះ​លុយ អស់​ជាង ៣០​លាន​រៀល និង​ប្រេងម៉ាស៊ូត ប្រមាណ ៣.០០០​លីត្រ គិត​ជា​ទឹកប្រាក់ រាប់ម៉ឺន​ដុល្លារ​។ សមត្ថកិច្ច បានធ្វើ​អន្តរាគមន៍ ដោយ​បាញ់​ទឹក​អស់ ៥​គ្រឿង ក្នុងនោះ ទឹក​លាយ​សាប៊ូ ចំនួន ៤​រថយន្ត ផងដែរ​៕