បុរស​ចិត្ត​ស្លុយ យក​កាំបិត​កាប់​ប្រពន្ធ រងរបួស​ធ្ងន់ ហើយ​ចងក សម្លាប់ខ្លួន​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 20  ខែNovember ឆ្នាំ2017   ម៉ោង 12:29   ព័ត៌មានជាតិ

​ខេត្តកំពង់ធំ ៖ បុរស​​ម្នាក់ បាន​ច​ង​ក ស​ម្លាប់​ខ្លួន បន្ទាប់​ពី​យ​ក​កាំ​បិត កាប់​ប្រ​ពន្ធ ប​ណ្តា​ល​​ឲ្យ រង​របួស​​ធ្ងន់ បង្ក​​ការ​ភ្ញា​ក់​ផ្អើល កាល​ពី​វេ​លា​​ម៉ោង ១៣​​និ​ង​៤០ នាទី​ ថ្ងៃ​១៩ ខែវិច្ឆិកា ឆ្នាំ​២​០១៧ នៅ​​ភូមិ ស្រឡៅ​​ស្រោង ឃុំ​ទំរី​ង ស្រុក​​សណ្ដាន់ ខេ​ត្តកំព​ង់ធំ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុ​រ​ជា​ប្តី និង​ជា​ជនបង្ក ឈ្មោះ សៅ ឆុង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ បាន​យក​កាំបិត កាប់​ស្ត្រី​ជា​ប្រពន្ធ ១​កាំបិត ចំ​ស្មា​ខាងស្តាំ បណ្ដាល​ឲ្យ រងរបួស​ធ្ងន់​។ ជនរងគ្រោះ មានឈ្មោះ ធួ​ក ធឿ​ង ភេទ​ស្រី អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ ត្រូវ​បញ្ជូនទៅ សម្រាក​ព្យាបាល​របួស នៅ​ពេទ្យ​ទំរីង ស្រុក​សណ្តាន់​៕