បើកឡាន​លឿន​គេច​ពី​ម៉ូតូ ជ្រុល​ទៅបុក បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ របួសធ្ងន់ ៣​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 20  ខែNovember ឆ្នាំ2017   ម៉ោង 12:24   ព័ត៌មានជាតិ

​ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ប្រុ​ស​​ស្រី ៣​នា​ក់ បាន​រ​ង​របួស ធ្ងន់​​ស្រាល ដោ​យសារ បើ​ករថ​យន្ត គេច​​ពី​ម៉ូ​តូ ជ្រុ​ល​ទៅ​បុក ប​ង្គោល​​ភ្លើង បង្ក​​ការភ្ញា​ក់​ផ្អើល កាលពី​​វេ​លា​ម៉ោង ១៩​​និង​​៣០ នា​ទី ថ្ងៃ​ទី​១៩ ខែវិ​ច្ឆិកា ​ឆ្នាំ​២០១៧ នៅ​លើ​កំ​ណាត់ ផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច ទល់មុខ​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ស្ថិតក្នុង​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត ០១​គ្រឿង ម៉ាក​កាមរី​ឆ្លាម ពណ៌​ស  ពាក់​ស្លាក​លេខ ភ្នំពេញ ២E-៩០៨៦ បើកបរ​ដោយ ឈ្មោះ សម្បតិ សារ៉ាត់​គ្រិ​ស្នា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរ​ក្នុងទិសដៅ ពី​លិចទៅ​កើត បានគេច​ពី​ម៉ូតូ ទើប​រ៉េ​ចង្កូត ទៅបុក​ប​ងោ្គ​ល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យ អ្នកបើករ​ឈ្មោះ សម្បតិ សារ៉ាត់​គ្រិ​ស្នា រងរបួស​ធ្ងន់ បាក់ដង​កាំបិត​។​

​ចំណែក​អ្នករួមដំណើរ ០២​នាក់ ១- ឈ្មោះ ប៉ា អាន់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ ភូមិ​ឈូក សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងរបួស​ធ្ងន់ ២-​ឈ្មោះ សិរី ញ៉ា​ញ់ ភេទ​ស្រី អាយុ ២៣​ឆ្នាំ រស់នៅ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងរបួស​ធ្ងន់​។ ក្រោយពី​កើតហេតុ ជនរងគ្រោះ ទាំង ០៣​នាក់ ត្រូវបាន​បញ្ជូន ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ជប៉ុន មង្គល​បូរី ចំណែក​រថយន្ត ខូចខាត​ធ្ងន់ ត្រូវបាន​កម្លាំង នគរបាល​ចរាចរណ៍ យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​៕