បុរស​មិនទាន់​ស្គាល់ អត្តសញ្ញាណ ដួល​ស្លាប់​នៅតាម​ផ្លូវ ក្បែរ​រង្វង់​មូល​ផ្សារ​ចាស់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 1  ខែDecember ឆ្នាំ2017   ម៉ោង 12:20   ព័ត៌មានជាតិ

​ខេត្តសៀមរាប ៖ បុរស​​ម្នាក់ មិន​ទាន់​​ស្គាល់ អត្ត​ស​ញ្ញាណ បាន​​ដើរ​​ដួល​​ស្លាប់ នៅ​តាម​​ផ្លូវ បង្ក​​ការភ្ញា​ក់​ផ្អើល កាលពី​វេ​លា​​ម៉ោង ១៩​និ​ង​០០ នា​ទី ថ្ងៃទី​​៣០ ខែវិ​ច្ឆិកា ឆ្នាំ​២០១៧ នៅ​​ចំ​ណុច រង្វង់​​មូល ផ្សារ​​ចាស់ ស្ថិត​នៅ​​ក្រុម​ទី​៨ សង្កា​ត់​ស្វា​យដ​ង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មិន​ស្កាល់ អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល ២៨​ឆ្នាំ មាន​មាឌធំ​ល្មម កម្ពស់ ១,៥៨​ម៉ែត្រ សក់​ខ្លី ពណ៌​ខ្មៅ ស្លៀកខោ ជើងវែង ពណ៌​ខ្មៅ ពាក់​អាវយឺត​ដៃខ្លី មាន​សរសេរ​អក្ស Manulife សម្បុរ​ខ្មៅ ស្រអែម​។ តាម​ការពិនិត្យ នៅលើ​ដងខ្លួន គ្មាន​ស្លាកស្នាម​អ្វី គួរ​ឲ្យ​កត់សម្គាល់​ទេ ទើប​សមត្ថកិច្ច សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ ដោយសារ​ខ្យល់គ​៕