ចេញពី​រាំ​ធុងបាស់ ត្រូវ​គូ​ជម្លោះ​ដេញ​កាប់ របួសធ្ងន់​ម្នាក់ និង​ជាប់​ខ្នោះ​ម្នាក់  
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 2  ខែDecember ឆ្នាំ2017   ម៉ោង 13:27   ព័ត៌មានជាតិ

​ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្ទាវ មួយក្រុ​ម ជិះ​​ម៉ូតូ ដេញ​​កា​ប់​​​ចា​ក់ ក្មេង​មួយ​​​ក្រុម​​ទៀត ដែល​​ធ្លាប់​មាន ជម្លោះ​​ជាមួ​យគ្នា បណ្តា​ល​​ឲ្យ យុវ​ជន​​ម្នាក់ រងរបួ​ស​​ធ្ងន់ កា​លពី​យប់ ថ្ងៃទី​០​១ ខែធ្នូ ឆ្នាំ​២​០១៧ នៅ​ចំ​ណុច ភូមិ​ទំន​ប់​ក​​៥ សង្កា​ត់​ប៉ោ​យប៉ែ​ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ នាង ភា​រុន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​របួសធ្ងន់ ចំ​ស្មា​ឆ្វេង​និង​ស្មា​ស្តាំ ក្រោយពី​កើតហេតុ ត្រូវ​ប្រជាពលរដ្ឋ ជួយ​ដឹក​យកទៅ សំរាក​កំ​ព្យា​ល នៅ​គ្លីនិក នគរ​រាជ្យ​។ មុនពេល​កើតហេតុ ជនសង្ស័យ និង​បក្ខពួក ចំនួន ៧​នាក់ ធ្លាប់មាន​ទំនាស់ ជាមួយ​គូរ​ភាគី​ម្ខាង​ទៀត និង​បក្ខពួក ជនរងគ្រោះ លុះដល់​ពេល ជនរងគ្រោះ ចេញពី​រាំ​ធុងបាស​ស្រាប់តែ ជន​ជ​ង្ស័​យ បាន​ជិះ​ម៉ូតូ ដេញ​កាប់​តែម្ដង​។​

​ក្នុងចំណោម ជនសង្ស័យ ទាំង ៧​នាក់ ត្រូវបាន កំលាំង​អាវុធហត្ថ ឃាត់ខ្លួន បាន​ម្នាក់ ឈ្មោះ ស៊ីម ពីសី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ ចំណែក​ជនសង្ស័យ ៦​នាក់​ទៀត នាំគ្នា​គេចខ្លួន បាត់អស់ អាវុធហត្ថ​កំពុងធ្វើកា​រ​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន ដើម្បី​ចាត់ការ តាមច្បាប់​៕