ឈប់​ឡាន​បេតុង ចុះទៅ​យ​កបុង ភ្លេច​ពន្លត់​ម៉ាស៊ីន រអិល​បុក​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 2  ខែDecember ឆ្នាំ2017   ម៉ោង 13:18   ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ ៖ ដោយ​សារ ការ​ធ្វេស​ប្រ​ហែស ឈប់​​រថយន្ត ចុះ​ទៅ​យ​​ក​បុង ដោយ​​មិន ពន្លត់​​ម៉ា​ស៊ីន រថ​យន្ត ក្រឡុក​​ស៊ីម៉​ង់ត៍ របស់​​ក្រុម​ហ៊ុន TPI បាន​​រអិល បុក​​ចូ​ល​ផ្ទះ អ្នក​លក់​​ភេ​ស​ជ្ជះ យីហោ​ ហ៊ាន សុខ​​កុយ វេលា​ម៉ោ​ង ៨​និង​​៣០ នាទី​​យប់ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៧ តាម​បណ្តោយ ផ្លូវ​លេខ​៣៧១ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត ក្រឡុក​ស៊ីម៉ង់ត៍​នេះ ពាក់​ស្លាក​លេខ ភ្នំពេញ 5A 0851 របស់​ក្រុមហ៊ុន TPI  ត្រូវ​ចេញដំណើរ ទៅ​ចាក់​បេតុង តែដោយសារ តៃកុង​រថយន្ត ឈប់​ដោយ​មិន​ពន្លត់​ម៉ាស៊ីន រួច​ចុះទៅ​យ​កបុង ស្រាប់តែ​រថយន្ត រអិល​កង់​ទៅមុខ ឆ្លងផ្លូវ បុក​ចូល​ផ្ទះ អ្នកលក់​ភេ​ស​ជ្ជះ យីហោ ហ៊ាន សុខ​កុយ នេះ​តែម្តង តែ​មិន​បណ្តាល អោយ​រងរបួស​មនុស្ស​ទេ គ្រាន់​តែមាន ការខូចខាត យ៉ាប​ខាងមុខផ្ទះ និង​ភេ​ស​ជ្ជះ តែប៉ុណ្ណោះ​៕