ជិះ​ម៉ូតូ​ទៅបុក​គូ​ឡាន នៅមុខ​ហាង ខា​រា​អូរ​ខេ អ៊ិ​ច​អូ ៥៥៥៥ សល់​តែ​ដង្ហើមចង្រិត​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 2  ខែDecember ឆ្នាំ2017   ម៉ោង 13:45   ព័ត៌មានជាតិ

​ខេត្តព្រៃវែង ៖ បុរ​ស​ម្នាក់ បាន​រ​បួស​ធ្ងន់ ដោ​យ​សារ ជិះ​ម៉ូ​តូ​ពេ​ល​យប់ ទៅ​បុក​​ពី​ក្រោយ រថ​យន្ត​​ដែល​​​ចត នៅលើ​​ដង​ផ្លូវ កាលពី​​វេលា​​ម៉ោង ០៩​​យប់ ថ្ងៃទី​០​១ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​លើ​ដង ផ្លូវជា​តិ​​លេខ​៨ ចន្លោះ​​គីឡូម៉ែត្រ លេខ​​១២៣-​១២៤ ចំ​ណុច​មុខ​ហាង ខា​រា​អូរ​ខេ អ៊ិ​ច​អូ ៥៥៥៥ ស្ថិតក្នុង ភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌ ទឹកប្រាក់ តួ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 3A 5349 បើកបរ​ដោយ ជន​មិន​ស្គាល់ អត្តសញ្ញាណ ដែល​បាន​រត់គេចខ្លួន បាន​ចត​នៅលើ​ផ្លូវ ជាទី​ងងឹត ដោយ​គ្មាន បើកភ្លើង​សញ្ញា ឬ​ដាក់​ផ្លាក សំគាល់​អ្វី​ឡើយ​។​

​ស្រាប់តែ ម៉ូតូ​មួយគ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ សេរី​២០០៨ ពាក់​ស្លាក​លេខ ព្រៃវែង 1D 2345 បើកប​ដោយ ឈ្មោះ ជួន យ៉ាន ភេទ​ប្រុស អាយុ ៥២ ឆ្នាំ នៅ​ភូមិ កើតហេតុ​ខាងលើ បើក​ក្នុងទិសដៅ ពី​លិច​មក​កើត បុក​ចំ​ពីក្រោយ រថយន្ត​ពេញទំហឹង បណ្តាល ឲ្យ​អ្នកបើក​ម៉ូតូ របួសធ្ងន់ ត​ត្រូវ​បញ្ជូនទៅ ព្យាបាល​នៅ មន្ទីរពេទ្យបង្អែក ស្រុក​កំចាយមារ​៕