ឡាន​ស៊ីទែន​ដឹង​ស៊ីម៉ង់ត៍ បុក​ជាមួយ​កុងតឺន័រ ៤​គ្រឿង ឡើង​ខ្ទេច​មុខ ទាំង​ព្រឹក​ព្រហាម​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 2  ខែDecember ឆ្នាំ2017   ម៉ោង 13:21   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ រថយ​ន្ត​ធុន​​ធំ ៥​​គ្រឿង បាន​​បុក​​បន្ត​គ្នា នៅ​​ចំណុ​ច កែ​ង​រ៉ា បង្ក​​ការ​កក​ស្ទះ ចរា​ចរ​ណ៍ កាល​ពី​វេលា​​ម៉ោង ៥​និ​ង​​៣​០ នា​ទី​ព្រឹក ថ្ងៃទី​​២ ខែ​ធ្នូ ឆ្នាំ​២​០១៧​ស្ថិតនៅ ក្នុង​ភូមិ​៣ សង្កា​ត់​លេ​ខ​៣ ក្រុង​​និង​​ខេត្ត ព្រះ​សី​ហនុ ប៉ុន្តែ​​មិន​​ប​ណ្តា​ល​ឲ្យ មាន​មនុស្ស រងគ្រោះថ្នាក់​ឡើយ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង ដោយសារ រថយន្ត​ធុន​ធំ ចំនួន​៥​គ្រឿង បាន​បុក​គ្នា ជា​បន្តបន្ទាប់ ក្នុងនោះ​មាន រថយន្ត​សណ្ដោង រ៉ឺម៉ក​ស៊ីទែន ស៊ីម៉ងត៍ និង រថយន្ត ដឹក​កុងតឺន័រ ចំនួន ៤​គ្រឿង​។ ករណី គ្រោះថ្នាក់​ខាងលើ មិន​បណ្ដាល ឲ្យ​មាន​អ្នករងរបួស​ទេ គ្រាន់តែ​ខូចខាត រថយន្ត​ចំនួន ៥​គ្រឿង ហើយ​ភ្លាមៗ​នោះ សមត្ថកិច្ច បាន​ចាត់ចែង ស្ទូច​យកចេញ ពី​កន្លែងកើតហេតុ ដើម្បី​សម្រួល ការកកស្ទះ​៕