បើក​បុក​ក្មេង​ជិះ​កង់ របួស ២​នាក់ ពេល​ឆែកឆេរ រកឃើញ​ថ្នាំញៀន ជាង​កន្លះ​គីឡូ 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែDecember ឆ្នាំ2017   ម៉ោង 12:02   ព័ត៌មានជាតិ

​ខេត្តបាត់ដំបង ៖ រថយ​ន្ត​ កូរ៉ូឡា ១​​គ្រឿង បើក​​ជ្រុល​​ច​ង្កូត បុក​ក្មេ​ង កំពុ​ង​ជិះ​​កង់ ២​​នាក់ បណ្តាល​​ឲ្យ​រ​បួស​ធ្ងន់ ត្រូវ​​សម​ត្ថកិ​ច្ច ឃាត់​​ម្ចាស់​​រថ​យន្ត ហើយ​​ធ្វើការ​​ឆែក​ឆេរ ស្រាប់​តែ​​រក​ឃើញ ថ្នាំ​ញៀន​​ជាង កន្លះ​គី​ឡូ​ក្រាម រួម​នឹ​ង​ស​ម្ភារ​​ពាក់​ព័ន្ធ មួ​យចំនួនទៀត កាលពី​រសៀល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៧ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង ភូមិ​ប៉ោយ​យង់ ឃុំ​តា​ណូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បានអោយដឹងថា រថយន្ត​បង្ក ម៉ាក​កូរ៉ូឡា ពណ៌​ស៊ី​ជម្ពូ ពាក់​ស្លាក​លេខ ភ្នំពេញ 2x 3630 បើកបរ​ដោយ ឈ្មោះ កើ ហាំ​សះ អាយុ ២៩​ឆ្នាំ រស់នៅ ភូមិ​ជម្ពូ​វន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ក្មេង ដែល​រងរបួស ទាំង ២​នាក់ ត្រូវបាន​ក្រុមគ្រួសារ ដឹកបញ្ជូន ទៅ​ព្យាបាល​របួស នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយពី​បង្ក​គ្រោះថ្នាក់ សមត្ថកិច្ច បាន​ឃាត់ អ្នកបើកបរ និង​ឆែកឆេរ នៅក្នុង​រថយន្ត ស្រាប់តែ​រកឃើញ ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ១​ថង់​ធំ ទម្ងន់ ៦៤,៣៣​ក្រាម​, ជញ្ជីង​សម្រាប់ ថ្លឹង​ថ្នាំញៀន ១​គ្រឿង រួមទាំង​សម្ភារ​សម្រាប់ ប្រើប្រាស់​ថ្នាំញៀន ជាច្រើន​ទៀត​។​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនសង្ស័យ ជា​បណ្តោះអាសន្ន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​៕