ជិះ​ម៉ូតូ​លឿន​ទៅបុក​គូទ គោយន្ត​ដឹក​គ្រែ ដែល​ឈប់​ប្តូ​រកង់ ស្លាប់​នៅក្នុង​ថ្លុកឈាម​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែDecember ឆ្នាំ2017   ម៉ោង 12:16   ព័ត៌មានជាតិ

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់ បា​ន​ស្លា​ប់ នៅ​ក្នុង​​ថ្លុក​ឈាម និ​ង​​ម្នាក់​ទៀត គ្រា​ន់​តែ រងរបួ​ស​​ស្រាល ដោ​យ​សារ​​ជិះ​ម៉ូតូ ទៅ​បុ​ក​គូទ គោ​យន្ត​​ដឹក​​គ្រៃ ដែល​​កំពុ​ង​​ឈប់ ច​ត​ប្តូ​រកង់ កាលពី​វេ​លា​​ម៉ោង ២១​និ​ង​១​០ នា​ទី ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០​១៧ នៅ​លើ​ប​ណ្ដោយ ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ លេខ​២៩-៣០ ក្នុងភូមិ ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR 3988 ជិះ​គ្នា ២​នាក់ បើកបរ​ដោយ ឈ្មោះ ជា ប្រុស​និ​ត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ នៅ​ភូមិ ក្រាំង​ឈើ​នាង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរប​កសិករ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ ឈ្មោះ គា គឿន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ ភូមិ​ឃុំ​ជាមួយគ្នា បាន​រងរបួស​ស្រាល បើកបរ​ក្នុងទិសដៅ ពី​ភ្នំពេញ មក​តាកែវ​។​

​ចំណែក​គោយន្ត ដឹក​គ្រែ បែក​កង់ បើកបរ​ដោយ ឈ្មោះ សាន ម៉ៅ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរប​លក់​គ្រែ បើកបរ ក្នុងទិសដៅ​ស្របគ្នា​។ មុនពេល​កើតហេតុ គោយន្ត​ដឹក​គ្រែ​លក់ ពី​ភ្នំពេញ ទៅ​តាកែវ  បាន​បែក​កង់ ខាងឆ្វេង ហើយ​ឈប់​ដើម្បី​ប្ដូ​កង់ បាន​ប្រហែលជា ១៥​នាទី ស្រាប់​តែមាន​ម៉ូតូ ១​គ្រឿង មក​បុក គោយន្ត​ដឹក​គ្រែ ពីក្រោយ បណ្ដាល​អោយស្លាប់ និង​របួស​តែម្តង​៕