ហាយ​ឡិន​ឌ័​រ បើក​លឿន ដល់​ផ្លូវ​កោង បុក​អ្នកជិះ​ម៉ូតូ ស្លាប់​ទាំង ២​នាក់ ឪពុក​កូន​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែDecember ឆ្នាំ2017   ម៉ោង 12:17   ព័ត៌មានជាតិ

​ខេត្តកំពង់ស្ពឺ ៖ បុរស​​ជនជា​តិ​​ចិន បាន​​បើ​ករថ​យន្ត ម៉ា​ក ហា​យ​ឡិន​​ឌ័​រ បា​ន​ត្រ​បាក់ ហុង​ដា​​សេ ១២៥ ប​ណ្តាល​​ឲ្យ ឪពុក​​និង​កូ​ន ស្លាប់​​ទាំង ២​​នាក់ កាល​ពី ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​ផ្លូ​វជាតិ លេខ​​៤១ ហៅ​ផ្លូ​វ​អង្គឌួ​ង ច​ន្លោះ​​គី​ឡូ​ម្រ៉ែ​ត លេខ​១១-១២ ត្រង់ចំណុច ភូមិ​ស្វាយ​តា​វង ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ដ​បង្ក​ម៉ាក ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2V 7389 អ្នកបើកបរ​ឈ្មោះ LIANG WUJUN ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​បុរី សែន​មនោ​រម្យ ក្នុងភូមិ​អង្គ​កាវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​អ្នករួមដំណើរ ឈ្មោះ LI GUANG ត្រូវបាន​ឃាត់ខ្លួន ដើម្បី​ចាត់ការ តាម​នីតិវិធី​។​

​ពេល​បើក​មកដល់ ចំណុច​ផ្លូវបត់​កោង បាន​បើកចូលទៅ ចំណែក​ផ្លូវ​ម្ខាង​ទៀត បុក​ម៉ូតូ​មួយ គ្រឿង​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL 4058 បើកបរ បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ឈ្មោះ សំ ភឿន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ និង​ឈ្មោះ ផុន សុ​ភី ភេទ​ប្រុស អាយុ  ៧​ឆ្នាំ ស្លាប់​ទាំង ២​នាក់ ឪពុក​និង​កូន រស់នៅ​ភូមិ ដូន​អៀ​ត ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​៕