ឡាន​ដឹកទំនិញ របស់​ក្រុមហ៊ុន នាគ​ខៀវ បើក​បុក​ម៉ូតូ និង​រ៉ឺម៉ក ស្លាប់​ម្នាក់​គួរ​ឲ្យ​រន្ធត់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែDecember ឆ្នាំ2017   ម៉ោង 12:34   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​​ម្នាក់ បាន​​បែក​ក្បាល ធ្លាយ​​ខួរ​ ​ហូរ​ឈាម​​ពេញ​​ផ្លូវ ស្លា​ប់​​ភ្លា​មៗ ដោយ​សារ​រ​ថយន្ត ដឹក​​ទូ​កុ​ងតឺ​ន័រ បើក​​បុក អ្នករត់​​ម៉ូតូ​​កង់​​៣  រួច​​ជ្រុល​​ទៅ​បុក ម៉ូតូ​​ម៉ាក​ ​ហុងដា មួយ​គ្រឿង បណ្ដា​ល​ឲ្យ រងរ​បួស​​ធ្ងន់​ម្នា​ក់ទៀ​ត កាល​ពី​វេ​លា​ម៉ោង ១៣​នឹង​៣៥ នាទី រសៀល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២១៧ កែង​ផ្លូវ​បេតុង បឹង​តា​ម៉ា​ត ស្ថិតនៅក្នុង ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សាក្សី​បានឱ្យដឹងថា ជនរងគ្រោះ ដែល​ស្លាប់ មានឈ្មោះ ផឹង ដន ភេទ​ប្រុស អាយុ ៦២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ស​ខាងលិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក​រថយន្ត​បង្ក ម៉ាក​នីសា​ន់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 4559 ជា​របស់​ក្រុមហ៊ុន នាគ​ខៀវ បើកបរ​ដោយ យុវជន​ម្នាក់ ឈ្មោះ​អឿ លុច អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ព្រៃ​ថី ឃុំ​រកា ស្រុក​ស្អាង ខេត្តកណ្ដាល ត្រូវបាន​ឃាត់ខ្លួន រួមជាមួយ ព្រូ​ម្នាក់ ឈ្មោះ ផាន ផាត អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​សូ​ទិព្វ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​ដោយឡែក​ម៉ូតូ រងគ្រោះ ១​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CX 7142 ត្រូវ​រថយន្តបុក បណ្ដាល​ឲ្យ អ្នកជិះ​រងរបួស​។ មុនពេល​កើតហេតុ ជនរងគ្រោះ ដែលជា​អ្នក បើកបរ​ម៉ូតូ​កង់​៣ បាន​បើកបរ​ចេញ ពី​ផ្លូវ​បេតុង បឹង​តា​ម៉ា​ត ពី​កើ​តទៅ​លិច រីឯ​រថយន្ត បើក​ពី ត្បូង​ទៅ​ជើង លើផ្លូវ​លេខ​២១៧ បាន​ជ្រុល​ទៅបុក ម៉ូតូ​កង់​៣ បណ្តាល​ឲ្យ បុរស​ម្នាក់ ស្លាប់​គួរឱ្យ​រន្ធត់ ហើយ​បាន​បន្ត ទៅបុក​ម៉ូតូ មួយគ្រឿង​ទៀត បណ្តាល​ឲ្យ អ្នកបើកបរ រងរបួស​ធ្ងន់​៕