ឡាន​តា​កូ​ម៉ា បើក​លឿន រ៉េ​ចង្កូត​ទៅបុក​អ្នកជិះ​ម៉ូតូ ស្លាប់ ២​នាក់ និង​របួសធ្ងន់​ម្នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែDecember ឆ្នាំ2017   ម៉ោង 12:05   ព័ត៌មានជាតិ

​ខេត្តកំពង់ធំ ៖ រថយន្ដ​​តា​​កូ​ម៉ា បើក​​រ៉េ​​ចង្កូត ជ្រុ​ល​​ទៅ​បុក អ្នក​ជិះ​​ម៉ូត ឌុ​ប​គ្នា ៣​​នាក់ បណ្តា​ល​​ឲ្យ​​ស្លាប់ ២​​នាក់ និង​​របួស​ធ្ងន់​​ម្នាក់ មើល​ទៅ​​គួរ​​ឲ្យ​រន្ធ​ត់ កាល​ពី​វេ​លា​​ម៉ោង ៦​និង​២៥ នា​ទី​ព្រឹ​ក ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២​០១៧ នៅ​លើ​កំ​ណាត់ ផ្លូវជា​តិ​​លេខ​​៦ ក្នុងភូមិ ព្រះ​នង្គ័ល ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ហ៊ិ​ន ហែម ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ រស់នៅ​ភូមិ ប្រឌិត ឃុំ សំព្រោច ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ស្លាប់ បើកបរ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1E4513 និង​អ្នករួមដំណើរ ទី​១-​ឈ្មោះ ហូ មុំ ភេទ​ស្រី អាយុ ២៣​ឆ្នាំ រស់នៅ ភូមិ​នាង​ន​យ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ស្លាប់ ទី​២-​ឈ្មោះ ចក់ បៅ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ ភូមិ​សំព័រ ឃុំ​ចំណារ​ក្រាម ស្រុក​ស្ទោង ខេត្តកំពង់ធំ រង បាន​របួសធ្ងន់​។

​ចំណែក រថយន្ដ​បង្ក ម៉ាក​តា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 2A5149 អ្នកបើកបរ ចុះ​រត់គេចខ្លួន បាត់ស្រមោល ពុំទាន់​ដឹង​អត្តសញ្ញាណ​។ ក្រោយពី​សមត្ថកិច្ច ចុះ​វាស់វែង ធ្វើ​កំណត់ហេតុ បានប្រគល់​សាកសព ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ដោយឡែក អ្នករងរបួស ត្រូវបញ្ជូន ទៅ​មន្ទីរពេទ្យ និង​បើក​ការស្រាវជ្រាវ រក​ម្ចាស់​រថយន្ដ ឲ្យ​ចូលខ្លួន មក​ដោះស្រាយ តាមច្បាប់​៕