យប់​មិញ​​ឈ្មួញ​​មា​ន​អំ​ណា​ច ដឹក​ជ​ញ្ជូន​​ឈើ ចេញ​ទៅ​​វៀ​ត​ណា​ម តា​មច្រក​​ប៉ុស្តិ​​៧-​​ណាំ​លៀ ជិ​ត ៤០​​គ្រឿង គ្មាន​​ន​រណា​​អើពើ​​ប​ង្ក្រា​ប​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 4  ខែDecember ឆ្នាំ2017   ម៉ោង 14:45   ព័ត៌មាន​ស៊ើប​អង្កេត

ខេត្តមណ្ឌលគិរី ៖ មួយរយៈ​នេះ សកម្មភាព​ចរាចរ​ឈើ ឆ្លងទៅ​វៀតណាម ហាក់​មាន ទ្រង់ទ្រាយ ធំ​ជាង​មុន បើទោះបីជា មានការ​បង្ក្រាប ជា​ញឹកញាប់ ដោយ​សមត្ថកិច្ច នៅក្នុង​ខេត្ត និង​សមត្ថកិច្ច ពី​ថ្នាក់លើ​ក៏ដោយ​។ យ៉ាងហោចណាស់ ក្នុង​មួយ​យប់ មាន​រថយន្ត ឡង់​គ្រី​ស័​រ ដឹកជញ្ជូន​ឈើ​ប្រណីត ឆ្លងទៅ​ប្រទេស វៀតណាម ប្រមាណ ៣០​ទៅ​៤០ គ្រឿង ក្នុងនោះ ឈើ​មួយចំនួន ត្រូវបាន​គេ ប្រមូល​ទិញ ពី​តំបន់​ក្រុង​តេះ និង​មួយចំនួនទៀត ចេញពី​ចម្ការ កៅស៊ូ​បារាំង ហើយ​ថ្មីៗ​នេះ​ផងដែរ ឈ្មួញ​បាន​កេណ្ឌ ប្រជាពលរដ្ឋ ឲ្យ​ចូលទៅ​កាប់ នៅ​តំបន់​ទាំង ២​ខាងលើនេះ​។

​យ៉ាងណាក៏ដោយ នៅពេល​ជួប​សម្ភាស តាម​ទូរស័ព្ទ លោក​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក​បាន​ចាត់​កូនចៅ ទាំង​ស៊ីវិល និង​ឯកសណ្ឋាន ឲ្យ​ចុះទៅ​ធ្វើការ នៅ​តំបន់ ក្រុង​តេះ និង​ចម្ការ កៅស៊ូ​បារាំង ដើម្បី​ឃ្លាំ មើល​បញ្ហា​នេះ តែ​មិនទាន់ ទទួលបាន ព័ត៌មាន​អ្វី​ទេ​។ នាយប៉ុស្តិ៍​នគរបាល ច្រក​ទ្វេភាគី​ប៉ុស្តិ៍​៧ ណាំ​លៀ បានអនុញ្ញាត​ឲ្យ​ឈើ ចេញ​តាម​ច្រក​នេះ មាន​រយៈពេល ៣​ខែ​មកហើយ អាជ្ញាធរ​ក៏ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ មិនទាន់ ធ្វើការ​បង្ក្រាប ។ ទោះបី លោកស្នងការ នគរបាល​ខេត្ត កន្លងទៅ ក៏​ធ្លាប់​ពង្រឹង ពី​បញ្ហា​នេះ ក្នុងនោះ​លោក ក៏​ធ្លាប់​ចុះទៅ​កាន់ ទីនោះ​ផ្ទាល់ ប៉ុ​ន្តៃ​សកម្មភាព នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ដដែល​។

​ប្រភព​បាន​ទម្លាយ​ថា ក្រុម​ឈ្មួញ បាន​បង្វែ​សកម្មភាព ដឹកជញ្ជូន​ឈើ ទៅ​ប្រទេស វៀតណាម តាម​ច្រក​ប៉ុស្តិ៍ ៧ ណាំ​លៀ ក្នុង​មួយថ្ងៃ​មិនតិចជាង ៤០ រថយន្ត​នោះទេ មាន​ទាំងយប់​ទាំង​ថ្ងៃ បើទោះបី អាជ្ញាធរខេត្ត ក៏ដូចជា លោកស្នងការ​នគរបាល មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត បានដឹង​យ៉ាងច្បាស់ អំពី​ទំហំ​នៃ​បទល្មើស ប៉ុ​ន្តៃ​ឈ្មួញ បាន​ចាត់ចែង កញ្ចប់​ថវិកា រួចរាល់​អស់ហើយ ដូច្នេះ​មាន តែ​ថ្នាក់លើ ប៉ុណ្ណោះ​ដែល​អាច បង្ក្រាប​បទល្មើស នេះ​បាន នៅ​ថ្នាក់ក្រោម បាន​ត្រឹម រាយការណ៍ ដើម្បី​ឲ្យ​បញ្ឈប់ ការដឹកជញ្ជូន ប្រសិនបើ​មាន របាយការណ៍​ថា ដឹង​អំពី​ព័ត៌មាន ចុះ​ចាប់​នោះ​ប៉ុណ្ណោះ​៕