ស្ត្រី​អាយុ ៦០​ឆ្នាំ យក​ក្រមា​ចងក​សម្លាប់ខ្លួន នៅលើ​ដើម​ស្វាយ ដោយសារ​ជម្ងឺ​រ៉ាំ​រៃ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 5  ខែDecember ឆ្នាំ2017   ម៉ោង 12:36   ព័ត៌មានជាតិ

​ខេត្តព្រៃវែង ៖ លោកយា​យ​​អាយុ ៦០​​ឆ្នាំ​ម្នាក់​ បាន​ធ្វើ​​អត្ត​ឃាត ច​ងក​​ស​ម្លាប់​ខ្លួន ដោយ​សារ​​មាន ជំងឺ​​សរសៃ​​ប្រ​សាទ ត្រូវ​សាច់​ញា​តិ ប្រ​ទះឃើ​ញ បង្ក​​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​​ម៉ោង ៩​និ​ង​៣០ នា​ទី ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០​១៧ នៅ​​ចំណុច ភូមិ​​ឬ​ស្សី​សាញ់ ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ បាន ញ៉ ភេទ​ស្រី អាយុ ៦០​ឆ្នាំ បាន​យក​ក្រ​ម៉ា អំបោះ​ហុង ព​ណ៏​ស​ក្រហម ទៅ​ចងក សម្លាប់ខ្លួន នៅ​និង​ដើម​ស្វាយ ក្នុង​ដី​ភូមិ ខាងជើង​ផ្ទះ របស់ខ្លួន ចំងាយ ៥​ម៉ែត្រ បណ្ដាល​ឲ្យ ស្លាប់​តែម្តង​។ អ្នកជិតខាង បាន​និយាយថា មូលហេតុ ដែល​បណ្ដាល​ឲ្យ គាត់​ចងក បញ្ចប់ជីវិត ដោយសារ​មាន ជំងឺ​ស​សៃ​ប្រសាទ មិន​ចង់​លំបាក ដល់​កូនចៅ​៕