តៃកុង​និង​ព្រូឡាន របស់​ក្រុមហ៊ុន SP ២​នាក់​រងរបួស ដោយសារ បើកឡាន​បុក​គ្នា​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 5  ខែDecember ឆ្នាំ2017   ម៉ោង 12:08   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ បុរស​​ជា​ព្រូ​ រថយ​ន្ត​​ម្នាក់ បា​ន​រង​របួស​​ធ្ងន់ និង​​តៃ​កុង បា​ន​រង​របួស​​ស្រាល ដោយ​សារ រថយ​ន្ត​ធំ​ ២​​គ្រឿង បើក​​បុ​ក​​គ្នា កាលពី​​វេលា​ម៉ោង ១៧​​និង​​៣​០ នាទី ល្ងាច​​ថ្ងៃទី​​០៤ ខែធ្នូ ឆ្នាំ​២​០១៧ នៅ​តាម​​ប​ណ្តោយ ផ្លូវ​ជាតិ​​លេខ​​៤ ត្រង់​ចន្លោះ គីឡូម៉ែត្រ លេខ​១៦១-១៦២ ស្ថិតនៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង រវាង​រថយន្ត ម៉ាក ដេ​វ៉ូ ព​ណ៏​ទឹកប៊ិច ស្លាក​លេខ ភ្នំពេញ ៣A៧០៦៨ ជា​របស់ ក្រុមហ៊ុន​ឯកជន មាន​ទិសដៅ ចូលទៅ ក្រុងព្រះសីហនុ អ្នកបើកបរ រត់គេចខ្លួន​បាត់ បាន​បុក​ជាមួយ រថយន្ត ម៉ាក ការ៉េ​ន​តូ ពណ៌​ក្រហម ស្លាក​លេខ ព្រះសីហនុ ៣A២៨៩៤ ជា​របស់ ក្រុមហ៊ុន SP អ្នកបើកបរ ឈ្មោះ ទិ​ត្យ ភា​រុំ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ បើកបរ មាន​ទីលំនៅ ភូមិ​ស្ទឹងច្រាល ឃុំ អូ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ រងរបួស​ស្រាល  និង​អ្នករួមដំណើរ ម្នាក់ទៀត​ឈ្មោះ យឹ​ង ប៊ុន​ថា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​ព្រូ​រថយន្ត មាន​ទីលំនៅ ភូមិ​ផ្លូវលោក ឃុំ អូ​សារាយ ស្រុក​ត្រាំកក់ ខេត្ត តាកែវ បាន​រងរបួស​ធ្ងន់​៕