ឡាន​ដឹក​អ្នកដំណើរ បុក​ជាមួយ ឡាន​ដឹក​ស៊ីម៉ង់ត៍ ដាច់​ក្បាល​ស្លាប់ និង​របួស ៧​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 5  ខែDecember ឆ្នាំ2017   ម៉ោង 12:45   ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ ៖ មនុ​ស្ស ២​នា​ក់ បាន​​ស្លាប់ ដោ​យ​​ម្នាក់ បាន​​ដាច់​​ក្បាល ចេញពី​​ដ​ងខ្លួន និង​រ​ង​បួ​ស ធ្ងន់​​ស្រាល ៥​​នាក់ ដោយ​សារ​រថ​យន្ត ដឹក​​អ្នកដំ​ណើរ បើ​ក​បុ​ក​​ជា​មួយ រថយន្ត​ដឹ​ក​​ស៊ីម៉ង់​ត៍ បង្ក​​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​​ម៉ោង ១១​​និង​​៣០ នាទី ព្រឹក​ថ្ងៃទី​៤ ខែធ្នូ​ឆ្នាំ​២០១៧ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​៧៦​និង​៧៧ ត្រងចំណុច មុខ​បន្ទាយ​ស្រែខ្លុង ស្ថិតក្នុង​ភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច បានឱ្យដឹងថា មុនពេល កើតហេតុ គេ​ឃើញ​រថយន្ត មួយគ្រឿង ម៉ាក​សាំ​យ៉ុង ដឹក​អ្នកដំណើរ ៦​នាក់ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN 7862 បើកបរ​ដោយ ឈ្មោះ ឆាយ ហុក​ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ រាជធានី​ភ្នំពេញ​។ អ្នករួមដំណើរ​មាន ១-​ឈ្មោះ ដាំ ផុង ភេទ​ស្រី អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្រល់ ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​។ ២-​ឈ្មោះ រ៉ុ​ន វិចិត្រ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មិន​ស្គាល់ ទីលំនៅ ចំណែក ៤​នាក់ ផ្សេងទៀត មិន​ស្គាល់ អត្តសញ្ញាណ​។​

​រថយន្ត​សាំ​យ៉ុង បើកបរ​ពី​កើ​តទៅ​លិច លុះ​មកដល់ ចំណុចកើតហេតុ បាន​បុក​ជាមួយ រថយន្ត​ធុន​ធំ​មួយគ្រឿង ម៉ាក​នីសា​ន់ ដឺ​សែ​ល ពណ៍​ប៉ៃ​តង សណ្តោង​រឺ​ម៉ក ពាក់​ស្លាក​លេខ​ភ្នំពេញ 3D 5547 ដឹក​ស៊ីម៉ង៍ ពី​លិចទៅ​កើត អ្នកបើកបរ មិន​ស្គាល់ អត្តសញ្ញាណ បាន​រត់ គេចខ្លួនបាត់ បណ្តាល​ឲ្យ​អ្នកជិះ ក្នុង​រថយន្ត សាំ​យ៉ុង ស្លាប់​និង​របួស គួរ​ឲ្យ​រន្ធត់​៕