ប៉េអឹម​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ប្រើ​កាំភ្លើង​កែច្នៃ លប​បាញ់​អ្នករស់នៅ​ក្បែរ​ខាង​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 5  ខែDecember ឆ្នាំ2017   ម៉ោង 13:55   ព័ត៌មានជាតិ

​ខេត្តបន្ទាយមានជ័យ ៖ បុរស​​ម្នាក់ ត្រូវ​​សមត្ថកិ​ច្ច កងរាជ​អាវុ​ធហត្ថ ចាប់​​ឃាត់​ខ្លួន ដើម្បី​​ចា​ត់កា​រ​តា​ម​ច្បាប់ ដោយ​យោង​​តាម ពាក្យ​បណ្តឹ​ង របស់​​ជន​រង​គ្រោះ បន្ទាប់​ពី ធ្វើ​ស​កម្ម​ភា​ព យក​អា​វុធ​ល​ប បាញ់​ប្រ​ហារ បុរស​​ម្នាក់​​តែ​មិ​នត្រូ​វ បង្ក​​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ០៨​យប់ ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​សាមគ្គី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ សាត វ៉ាន់​ថា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ក្នុងភូមិ សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ប្តឹង​ឈ្មោះ ហាន ភាព ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ដែល​បាន​ពួនស្ទាក់ យក​កាំភ្លើង បាញ់​មកលើ​រូប​ខ្លួន ចំនួន ០១ គ្រាប់ តែ​មិនត្រូវ​។ ក្រោយពី​ទទួលបាន ពាក្យបណ្តឹង ពី​ជនរងគ្រោះ កម្លាំង កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ដល់ កន្លែងកើតហេតុ ដោយ​ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ហាន ភាព និង​ដកហូត កាំភ្លើង​កែច្នៃ ចំនួន ០១ ដើម កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​៕