បើក​ម៉ូតូ​លឿន​ដល់​ផ្លូវខ្វែង ចាប់​ហ្វ្រាំង​មិនទាន់ បុក​ឡាន​ដឹក​ដី របួសធ្ងន់ ៣​នាក់ 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 5  ខែDecember ឆ្នាំ2017   ម៉ោង 13:07   ព័ត៌មានជាតិ

​ខេត្តកំពង់ឆ្នាំង ៖ នារី​​ជំទង់ ៣​​នាក់ បាន​​រង​របួស​​ធ្ងន់ រដូករ​ណែល​​ពេ​ញ​ផ្លូវ ដោ​យសា​រ បើក​​ម៉ូតូ​ឌុប​​គ្នា ក្នុង​​ល្បឿន​​លឿន ជ្រុល​​ទៅ​បុក រថយ​ន្ត​ដឹក​​ដី កាល​ពី​វេ​លា​​ម៉ោង ៣​រសៀល ថ្ងៃទី​​៤ ខែ​ធ្នូ ឆ្នាំ​២០​១៧ នៅ​​ចំ​ណុច ផ្លូវ​​កៅ​បឹ​ង​កំ​ប្លោក ស្ថិត​ក្នុ​ងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​និង​ខេត្ត កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល បានអោយដឹងថា ជនរងគ្រោះ ១.​ឈ្មោះ ខន ធីតា ភេទ​ស្រី អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀ រងរបួស​ធ្ងន់ បាក់​ភ្លៅ នឹង បែកក្បាល ជា​អ្នក បើកបរ​ម៉ូតូ​។ ២.​ឈ្មោះ សែន ស្រី​ពេជ្រ ភេទ​ស្រី អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ របួស​ក្បាល​ធ្ងន់ និង​៣.​ឈ្មោះ ហាន ណា​វីន ភេទ​ស្រី អាយុ ១៨​ឆ្នាំ ទីលំនៅ​ភូមិ អូ​កណ្ដោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង រងរបួស​ធ្ងន់ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ ទាំង ៣​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១D ៦១៧៨ ធ្វើដំណើរ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បួ​ង ក្នុង​ល្បឿន​លឿន នៅពេល​មកដល់ ចំណុចកើតហេតុ ដែលជា​ផ្លូវខ្វែង​ទិស ក៍​ស្រាប់​តែមាន រថយន្ត​ដឹក​ដី ម៉ាក​ទី​តាន់ ចំណុះ ១​តោន​កន្លះ ពាក់​ស្លាក​លេខ កំពង់ចាម ៣A ០៩៨៧ ធ្វើដំណើរ​ខ្វែង​ទិស​គ្នា ពេលនោះ​ម៉ូតូ បាន​ទៅបុក រថយន្ត​ពេញទំហឹង  បណ្តាល​ឲ្យ ពួកគេ​បោក​ក្បាល ទៅនឹង​ជ​ញ្ចាំ​ង​ឡាន ធ្លាក់ចូល​ក្រោម​រថយន្ត ត្រូវ​រថយន្ត កិន​បាក់​ភ្លៅ​ម្ខាង ផងដែរ​៕