​ឃើញ​នាង​ទៅ​បោក​ខោអាវ នៅ​កន្លែង​ស្ងាត់​តែម្នាក់ឯង ចាប់រំលោភ​រហូត​បាន​សម្រេច​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 5  ខែDecember ឆ្នាំ2017   ម៉ោង 13:11   ព័ត៌មានជាតិ

​ខេត្ត​តន​គិរី ៖ បុរស​​ល្មោភ​កា​ម​​ម្នាក់ ត្រូវ​​សម​ត្ថកិ​ច្ច ស្រាវ​ជ្រាវ ចា​ប់​​ឃាត់​ខ្លួន ដើ​ម្បី​ចា​ត់​ការ តា​មផ្លូវ​​ច្បា​ប់ កាលពី​​ថ្ងៃទី​​៤ ខែ​ធ្នូ ឆ្នាំ​២​០១៧ បន្ទា​ប់ពី​​ធ្វើ សក​ម្ម​ភាព ចា​ប់រំ​លោភ ស្ត្រី​មា​ន​សតិ​​មិន​ល្អ នៅពេ​ល​នា​ង ទៅ​បោ​កគ​ក់​​ខោ​អាវ នៅ​​ក​ន្លែង​ស្ងាត់ តែម្នាក់ឯង ត្រង់ចំណុច ភូមិ​៥ ឃុំ​ត្រពាំង​ច្រែស ស្រុក​កូន​មុំ ខេត្ត​រន​គិរី ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ ធ​.​វ អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​កន្លែង កើតហេតុ​ខាងលើ​។ ចំណែក ជនសង្ស័យ ឈ្មោះ ធួ​យ ធឿន អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ ជាមួយ​ស្ត្រី​រងគ្រោះ​។ មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ ត្រូវបាន​ឪពុក ប្រើ​ឲ្យ បោក​ខោអាវ ម្នាក់ឯង ជា​ឱកាសល្អ ជនសង្ស័យ បាន​ចាប់រំលោភ ហើយ​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច ស្រាវជ្រាវ​ឃាត់ខ្លួន នាំមក​សួរនាំ ដើម្បី​ចាត់ការ តាមច្បាប់​៕