សង្ស័យ​ស្រវឹង បើកឡាន​ទំនើប អូ​ឌី A7 បុក​រង្វង់​មូល វត្តភ្នំ បោក​ផ្ទប់​នឹង​ដើម​គគីរ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 6  ខែDecember ឆ្នាំ2017   ម៉ោង 13:25   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ សង្ស័យ​​ម្ចាស់​​ស្រ​វឹង រថយ​ន្ត​​ស៊េរី​ទំ​នើប ម៉ា​ក អូ​ឌី A7 មួយ​គ្រឿង បាន​​បើក​​យ៉ាង​​លឿន ហើយ​​បួង​ច​ង្កូត​​មិន​ទាន់ ក៏​ជ្រុ​ល​ទៅ​បុក រង្វ​ង់​មូ​ល​​វត្តភ្នំ និង​ផ្លោង​​ឡើងលើ​ បុក​​ដើម​គ​គី​ បណ្ដា​ល​ឲ្យ រង​​ការខូច​ខាត យ៉ា​ងដំ​ណំ ប៉ុន្តែ​​សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់ ដល់​នរណាម្នាក់​ឡើយ កាលពី​វេលា​ម៉ោង ៤​និង​១០ នាទី ទៀបភ្លឺ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ ផ្លូវ​ព្រះ​នរោត្តម ជាប់​នឹង រង្វង់​មូល​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បាន​បើករថយន្ត ម៉ាក​អូ​ឌី A7 ពណ៌​ស គ្មាន​ស្លាក​លេខ ដោយ​សង្ស័យ ស្រវឹងស្រា ធ្វើដំណើ​តាម បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់ រង្វង់​មូល​វត្តភ្នំ ដែលជា​ផ្លូវ​កោង ហើយ​អ្នកបើកបរ បួង​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក រង្វង់​មូល​វត្តភ្នំ ហើយ​ផ្លោង ទៅបុក​ដើម​គគី ដែល​នៅលើ​សួន បណ្ដាល​ឲ្យ​រថយន្ត កល់​ជាប់​ជាមួយ ដើមឈើ រង​ការខូចខាត យ៉ាងដំណំ​។ សំណាងល្អ​អ្នកបើកបរ​មិន​រងរបួស​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល  បាន​ចុះ​ឃាត់ អ្នកបើកបរ យកមក​ទុក នៅ​ប៉ុស្ដិ៍ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជាតិ​អាកុល​៕