ឡាន​កាមរី បុក​ជាមួយ​ម៉ូតូ ប្រពន្ធ​ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ ប្តី​និង​កូន​របួសធ្ងន់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 6  ខែDecember ឆ្នាំ2017   ម៉ោង 13:23   ព័ត៌មានជាតិ

​ខេត្តរតនគិរី ៖ ស្ត្រី​​ម្នាក់​បា​ន​​ស្លាប់ ពេល​​ប​ញ្ជូន​​ដល់​​ពេទ្យ និង​​បុរស ២​នា​ក់​ទៀត បាន​​រងរ​បួស​​ធ្ងន់ ដោ​យសារ​រ​ថ​យន្ត បើក​​បុក​​ជា​មួយ​​ម៉ូតូ កាល​ពី​​វេលា​ម៉ោ​ង ១៨​​និង​៣៥ នាទី ថ្ងែ​ទី​​០៥ ខែធ្នូ ឆ្នាំ​២​០១៧ នៅ​​ចំណុច​​មុខ​ផ្ទះ ឈ្មោះ ធុច ណាត តាម​បណ្តោយ ផ្លូវជាតិ​លេខ​៧៦ ចន្លោះ​បង្គោល គីឡូម៉ែត្រ លេខ​២៨២-២៨៣ ស្ថិតនៅ ភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បានកើត​ឡើង ដោយ​រថយន្ត បុក​ជាមួយ​ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង​។ ជនរងគ្រោះ ឈ្មោះ ហ៊ី​ន ខ្មៅ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ បាន​របួសធ្ងន់ ជា​អ្នកបើកបរ ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។ និង​អ្នករួមដំណើរ ១.​ឈ្មោះ ជុ​ញ ណិ​វ ជា​ប្រពន្ធ អាយុ ៣៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ កសិករ  ស្លាប់​ពេល​បញ្ជូន ទៅដល់​មន្ទីរពេទ្យ ២.​ឈ្មោះ ខ្មៅ ហេវ ត្រូវជា​កូន ភេទ​ប្រុស អាយុ ៦​ឆ្នាំ ជនជាតិ​ទំពួន បាន​រងរបួស​ធ្ងន់​។​

​ដោយឡែក អ្នកបើកបរ​រថយន្ត ឈ្មោះ ភ័​ណ្ឌ ពន្លក ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ បើកបរ​រថយន្ត ម៉ាក​កា​ម៉ា​រី សេរី​ឆ្នាំ​៩១ ពាក់​ស្លាក​លេខ ភ្នំពេញ ២B ៤៨៦១ មាន​អ្នករួមដំណើរ ០៣​នាក់  ពុំមាន​រងរបួស​ទេ​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ វាស់វែង  និង​បញ្ជូន​ជនរងគ្រោះ ទៅកាន់ មន្ទីរពេទ្យបង្អែក​ខេត្ត តាម​រថយន្ត​ឯកជន​។ ដោយឡែក រថយន្ត​បង្ក និង​ម៉ូតូ ត្រូវបាន​ដកហូត យកមក​រក្សាទុក នៅ​អធិការដ្ឋាន បណ្តោះអាសន្ន និង​បាន​ឃាត់ខ្លួន អ្នកបើកបរ រថយន្ត ដើម្បី​បន្ត​នីតិវិធី​៕