ស្រវឹងស្រា​ជិះ​ម៉ូតូ​ជ្រែ​ចុះឡើង ជ្រុល​ទៅបុក​ឡាន ខ្ទាតចូល​ក្រោម​កង់ កិន​ស្លាប់ ៣​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 6  ខែDecember ឆ្នាំ2017   ម៉ោង 13:49   ព័ត៌មានជាតិ

​ខេត្តកំពង់ស្ពឺ ៖ បុរស ៣​​នាក់ សង្ស័​យ​ស្រ​វឹង​ស្រា ជិះ​​ម៉ូតូ​ឌុប​​គ្នា ហើយ​​បន្ថែម​​ល្បឿន បើក​​ជែង​​យាន​យន្ត ក៏​ជ្រុល​​ចូល គន្លង​​ផ្លូវ​ម្ខា​ង​ទៀត ទៅ​បុក​រ​ថយន្ត ធុ​ន​ធំ ១​គ្រឿង ក្នុងទិ​សដៅ ប​ញ្ច្រាស​​គ្នា បណ្តាល​​ឲ្យ​ដួល​​ម៉ូតូ ខ្ទាត​​ម​នុស្ស ចូល​​ក្រោម​​រថយន្ត  កិន​ស្លាប់​ទាំង ៣​នាក់​ភ្លាមៗ នៅ​កន្លែងកើតហេតុ កាលពី​ម៉ោង ៥​និង​៤០ នាទី ល្ងាច​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិតនៅលើ ផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ លេខ​១០៣-១០៤ ក្នុងភូមិ​ត្បែង​ប្រជាប់ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​ហ៊ី​ណូ ភ្លៅ​៥ ពណ៌​លឿង ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A-០៨៩៨ អ្នកបើកបរ មិន​ស្គាល់ឈ្មោះ​។ ចំណែក​ម៉ូតូ ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GH-០៣៤៧ ពណ៌​លឿង បើកបរ​ដោយ ឈ្មោះ ឈ្មោះ ហ៊ុន សៅ​រិ​ទ្ធ  ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​ពោធិ៍​ម្រៀ​ល ស្រុក​បសេដ្ឋ  ខេត្តកំពង់ស្ពឺ  មាន​ប្រពន្ធ នៅ​ភូមិ​ស្មិត ឃុំ​មានជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​មួកសុវត្ថិភាព​។​

​ដោយឡែក អ្នករួមដំណើរ ១-​ឈ្មោះ ច័ន្ទ  រស្មី  ភេទ​ប្រុស  អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ស្មិត ឃុំ​មានជ័យ មាន​មួកសុវត្ថិភាព​។ ២-​ឈ្មោះ ថា  រ៉េត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ស្មិត ឃុំ​មានជ័យ​។ សាក្សី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ទាំង ៣​នាក់ ជិះ​ម៉ូតូ យ៉ាង​លឿន ដោយ​សង្ស័យ ស្រវឹងស្រា បើក​ជែង​យានយន្ត តាម​ដងផ្លូវ ទិសដៅ ពី​កើ​តទៅ​លិច លុះដល់​កន្លែងកើតហេតុ ម៉ូតូ​បាន​ជ្រុល ចូល​គន្លង ផ្លូវ​ម្ខាង​ទៀត នៅ​ខាងឆ្វេង ដៃ ជ្រុល​ទៅបុក​ជាមួយ រថយន្ត​ធុន​ធំ បណ្តាល​ឲ្យ​ស្លាប់​ទាំង ៣​នាក់ មើលទៅ​គួរ​ឲ្យ​រន្ធត់​៕