ជាង​ឡាន​ម្នាក់ ត្រូវ​នារី​ម៉ាស្សា ប្តឹង​ពី​រឿង​ប្រើ​ហិង្សា និង​បង្ខំ​រំលោភ បានសម្រេច ៣​ដង​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 7  ខែDecember ឆ្នាំ2017   ម៉ោង 13:08   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ ត្រូវ​ន​គរបា​ល ប៉ុ​ស្តិ៍​ភ្នំ​ពេញ​​ថ្មី ឃាត់​ខ្លួន​​តាម​​ប​ណ្តឹង នារី​​ម៉ា​ស្សា​​ម្នាក់ ដែល​​ចោទ​ប្រ​កាន់​ថា ជន​សង្ស័​យ បាន​​ចាប់​បង្ខំ​​នាង រំលោភ​​បានសម្រេ​ច រហូ​តដល់​​ទៅ ៣​ដ​ង ថែម​ទាំង ប្រើ​អំ​ពើហិ​ង្សា វាយ​​នាង ឲ្យ​រង​របួស ថែមទៀត ទើប​នាង ទ្រាំលែងបាន ក៏​ទៅប្តឹង​សមត្ថកិច្ច ឲ្យ​ចាប់ខ្លួន ជនសង្ស័យ កាលពី​វេលា​ម៉ោង ៧ និង​១០ នាទី​ព្រឹក ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​ឃាត់ខ្លួន តាមផ្លូវ​១០០៣ ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ​។​

​នារី​រងគ្រោះ មានឈ្មោះ វ​សណ អាយុ ២២​ឆ្នាំ មុខរបរ ស្ត្រី​បម្រើ ការងារ​ម៉ាស្សា ដោយ​អត់ទ្រាំ នឹង​ទង្វើ​របស់ ជន​ល្មោភកាម ទើប​សម្រេច ប្រាប់​រឿងរ៉ាវ ទៅ​សាច់ញាតិ របស់ខ្លួន រួច មកប្តឹង នគរបាល ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បី​ឲ្យ​ជួយ អន្តរាគមន៍ តែម្តង​។ ចំណែក ជនសង្ស័យ មានឈ្មោះ ជា សុខ​អួន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ ជាង​ជួសជុល រថយន្ត ស្នាក់នៅ ក្នុង​យានដ្ឋាន ជួសជុល​រថយន្ត តាមផ្លូវ​១០០៣ ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​បុរស​ជា ជនសង្ស័យ បាន​ឲ្យ​ដឹងថា ខ្លួន​ជា​បុរស ពោះម៉ាយ លែងលះ ជាមួយ​ប្រពន្ធ ធ្លាប់ ទៅ​ម៉ាស្សា នៅ​កន្លែង នារី​រងគ្រោះ បាន​ចំនួន ៤​ដង ខ្លួន​ពិតជា​បាន​ហៅ និង​លួង​លោមនាង ពី​កន្លែង​ម៉ាស្សា ឲ្យ​មក​បម្រើ​ការងារ ជា​ចុងភៅ ហើយ​ចំពោះ ការរួម​ភេទ​នោះ ក៏​ពិត​ដែរ ដោយបាន​សម្រេច ចំនួន ៣​ដង កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៧ និង​នៅ​ថ្ងៃទី​០៤ បាន ២​ដង ដោយសារ​ការ ព្រមព្រៀងគ្នា តែដោយសារ នាង​និយាយ ទូរស័ព្ទ​ច្រើន ជាមួយ​ប្រុស​ផ្សេង ទើប​ខ្លួន​ខឹង ក៏​វាយ​តែម្តង ដោយសារតែ ការ​ប្រចណ្ឌ​៕