ជិះ​ម៉ូតូ​លឿន​ដូច​ព្យុះ ជ្រុល​ទៅបុក ឡាន​ក្រឡុក​ស៊ីម៉ង់ត៍ ស្លាប់​ម្នាក់ របួសធ្ងន់ ២​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 7  ខែDecember ឆ្នាំ2017   ម៉ោង 13:38   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នាក់ បាន​​ស្លាប់​​នៅ ក​ន្លែង​កើត​ហេតុ និង​​ស្ត្រី ២​​នាក់​​ទៀត រងរ​បួស​​ធ្ងន់ ត្រូវបា​ន​ដឹ​ក​បញ្ជូន ទៅ​​សង្គ្រោះ នៅ​ម​ន្ទីរ​ពេទ្យ ដោយ​​សារ​បើក​​​ម៉ូតូ  ក្នុង​ល្បឿ​ន​​លឿន ជ្រុល​​ទៅបុ​ក រថយ​ន្ត​ក្រ​ឡុក ស៊ី​ម៉ង់​ត៍ របស់​​ក្រុម​ហ៊ុន SCG ពេញទំហឹង កាលពី​វេលា​ម៉ោង ៨ និង​៣៥ នាទី​យប់ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ ត្រពាំង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា គេ​ឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក់​ហ្ស៊ូ​មើរ​អ៊ិ​ច ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1U-7374 ជិះ​គ្នា ៣​នាក់ ក្នុងនោះ​មាន​ស្ត្រី ២​នាក់ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​ជ្រុល​បុក រថយន្ត​ក្រឡុក ស៊ីម៉ង់ត៍  ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0244 របស់​ក្រុមហ៊ុន SCG ដែល​កំពុង​បត់​ចូល ក្នុង​ការដ្ឋាន ចំពាក់​កណ្តាល​រថយន្ត បណ្តាល​ឲ្យ​មនុស្ស និង​ម៉ូតូ ខ្ទាតចូល​ក្រោម កង់​រថយន្ត កិន​ស្លាប់ និង​របួសធ្ងន់ តែម្តង​៕