កម្មការិនី​រោងចក្រ​ម្នាក់ សម្រាល​បានកូន​ស្រី ហើយ​ចាក់សោ​បន្ទប់​ជួល គេចខ្លួនបាត់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែDecember ឆ្នាំ2017   ម៉ោង 12:15   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ក្មេង​​ម្នាក់ ដែល​មាន ផ្ទៃ​ពោះ​​គ្រប់​​ខែ មក​ជួ​ល​​បន្ទប់ បា​ន​មួ​យ​ថ្ងៃ ​ស​ម្រាល​​បាន ទារិកា​​ម្នាក់ រួច​ចា​ក់សោ​រ ទុក​កូ​ន​​ចោល ហើយ​​ស្ត្រី​​​ជា​​ម្តាយ បាន​គេចខ្លួន​បាត់ បង្ក​កា​រភ្ញាក់​ផ្អើល កាល​ពី​​ល្ងាច​​ថ្ងៃទី​​៧ ខែធ្នូ ឆ្នាំ​២​០១៧ នៅ​ចំណុច បន្ទប់​ជួល​4B ជាន់​ទី​២ ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​​

​ទារិកា ដែល​ត្រូវបាន គេ​ប្រទះឃើញ និង​បានធ្វើការ ជួយសង្គ្រោះ​នោះ មាន​សុខភាព ល្អ​ធម្មតា​។ ក្រោយពេល​បង្កើត បានកូន​ស្រី​ហើយ ម្តាយ​ទារិកា​នោះ បាន​រត់​គេចខ្លួនបាត់ ដោយ​ទុកអោយ​ទារិកា​នោះ ស្រែកយំ នៅក្នុង​បន្ទប់ តែម្នាក់ឯង​។ នៅពេល​ចូលទៅ​ពិនិត្យ គេ​រកឃើញ ប័ណ្ណ ប​សស និង​អត្តសញ្ញាណប័ណ្ណ មួយ​ដែលមាន ឈ្មោះ អូន ស្រី​ស្លូត ថ្ងៃខែ​ឆ្នាំ​កំណើត ០៧.០៧.២០០០ ស្រុកកំណើត​នៅ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​យ៉ាងណាក៏ដោយ ទារិកា​ដ៏​អភ័ព្វ​នោះ ត្រូវបាន​ម្ចាស់ផ្ទះ យកមក​រក្សាទុក មួយ​យប់ ដោយ​មិនឃើញ ម្តាយ​ត្រលប់​មកវិញ លុះ​ព្រឹក​ឡើង ទើប​រាយការណ៍ ទៅ​អាជ្ញាធរ ហើយ​បានប្រគល់​ឲ្យ មន្ទីរ​សង្គមកិច្ច​ចិញ្ចឹម​ថែរក្សា បណ្តោះអាសន្ន​៕