គួរ​ឲ្យ​រន្ធត់​ណាស់ ឌុប​ប្រពន្ធ​កូន ត្រលប់​មកពីផ្សារ ដួល​បោក​ក្បាល ស្លាប់ ២​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែDecember ឆ្នាំ2017   ម៉ោង 12:56   ព័ត៌មានជាតិ

​ខេត្តព្រះវិហារ ៖ បុរស​ស្ត្រី ២​​នាក់​​ប្តី​ប្រ​ពន្ធ បា​ន​ស្លា​ប់ ពេល​​ប​ញ្ជូន​​ដល់ មន្ទី​រ​ពេទ្យ  និង​​កូន​ប្រុស បាន​រ​ងរបួ​ស​​ធ្ងន់ ដោ​យ​សារ ជិះ​ម៉ូ​តូ​បុ​ក​​គោ កាល​ពី​រ​សៀល ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២​០១៧ ស្ថិត​​នៅ​តាម​​ប​ណ្តោយ ផ្លូវជាតិ​​លេខ​​៦៩ ពីរ​ង្វ​​ល់​មូល ផ្សារ​​ស្រ​អែម ឆ្ពោះទៅកាន់ តំបន់​ប្រាសាទព្រះវិហារ ចន្លោះ​បង្គោល គីឡូម៉ែត្រ លេខ​២២៥-២២៦ ស្ថិតក្នុង ភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេ​ត​ព្រះវិហារ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ស្ត្រី ត្រូវជា​ប្តី​ប្រពន្ធ រួម​និង​កូន​ម្នាក់​ផង បាន​ជិះ​ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឌុប​គ្នា​ត្រឡប់ មកពីផ្សារ ក៏​បុក​គោ ពេញទំហឹង បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ និង​កូន បោក​ក្បាល នៅលើ​ដងផ្លូវ រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សាមុយ ដឹក​យកទៅ សង្គ្រោះ​ភ្លាមៗ តែដោយសារ របួស​ធ្ងន់ធ្ងរ​ពេក ក៏​ស្លាប់​ទាំង ២​នាក់ ប្តី​ប្រពន្ធ នៅ​មន្ទី​ពេទ្យ ដោយឡែក​កូន រងរបួស​ធ្ងន់​។​

​បុរស​ជា​ប្តី​ឈ្មោះ ក្រូច ទ្រូ អាយុ ៤៩​ឆ្នាំ មុខរបរ​កសិករ ប្រពន្ធ​ឈ្មោះ ប៉ែន ចន្ថា អាយុ ៤៣​ឆ្នាំ មុខរបរ​កសិករ កូន​ឈ្មោះ វង្ស  ធារ៉ា អាយុ ១៩​ឆ្នាំ រងរបួស​ធ្ងន់ ជនរងគ្រោះ ទាំង ៣​នាក់ រស់នៅ ភូមិ​តេ​ជោ បុស​ស្បូវ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ក្រោយ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ សមត្ថកិច្ច បានប្រគល់ សព​ជនរងគ្រោះ ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕