ឡាន​បែន​ដឹក​ដី បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន បុក​ជាមួយ​ម៉ូតូ បុរស​ម្នាក់​របួសធ្ងន់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 8  ខែDecember ឆ្នាំ2017   ម៉ោង 12:01   ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ ៖ បុរស​​ម្នាក់ បាន​រ​ងរបួ​ស​​ធ្ងន់ ដោយ​សារ រថ​យន្ត​​បែន​​ដឹក​​ដី បើក​​បុក ជាមួយ​​ម៉ូតូ ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា កាល​ពី​វេ​លា ម៉ោ​ង ១៦​និង​​៤០ នាទី ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២​០១៧ នៅតា​ម​​ប​ណ្តោ​យ ផ្លូវជា​តិ​​លេខ​​៤ ច​ន្លោះ​​គីឡូ​ម៉ែត្រ លេខ​១៧៥-១៧៦ ស្ថិតនៅ​ភូមិ ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ រថយន្ត​បែន ដឹក​ដី ១​គ្រឿង ម៉ាក NISSAN DIESEL ពណ៌​បៃតង គ្មាន​ស្លាក​លេខ អ្នកបើកបរ មិន​ស្គាល់ អត្តសញ្ញាណ មាន​ទិសដៅ ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះដល់ ចំណុច​ខាងលើ រថយន្ត​បាន​បត់​ឆ្វេង​ឆ្លងកាត់​ផ្លូវ បណ្ដាល​ឲ្យ បុក​នឹង​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1E-1330 មាន​ទិសដៅ​ផ្ទុយគ្នា បើកបរ​ដោយ ឈ្មោះ សុខ រ៉ា​យុទ្ធ ភេទ ប្រុស អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ភ្លាមៗ​ផងដែរ​៕