សិស្ស​អនុវិទ្យាល័យ ហ៊ុនសែន មិត្តភាព ជិះ​ម៉ូតូ​ដួល បោក​ក្បាល​ស្លាប់ ក្នុង​ថ្លុកឈាម 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 21  ខែDecember ឆ្នាំ2017   ម៉ោង 12:33   ព័ត៌មានជាតិ

​ខេត្ត​ព្រះសីហនុ ៖ យុវតី​​ម្នាក់ ជា​​សិស្ស អ​នុវិ​ទ្យា​ល័យ ហ៊ុន​សែន មិ​ត្តភា​ព បើក​​ម៉ូតូ​​លឿន វ៉ា​ជែ​ង​​មិន​​ប្រ​យ័ត្ន ដួល​​បោក​​ក្បាល នឹង​​ថ្នល់ ស្លាប់​​ភ្លាម​នៅ​​នឹង កន្លែ​ង​កើតហេតុ កាលពី​​វេលា​​ម៉ោង ៧​និ​ង​១​៥ នា​ទី ព្រឹក​​ថ្ងៃទី​២១ ​ខែធ្នូ ឆ្នាំ​២​០១៧ លើផ្លូវ​៨០១ ត្រង់ចំណុច មុខ​ផ្លូវ​ទៅ​វត្ត​លើ ស្ថិតនៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុង​និង​ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ នេះ​កើតឡើង រវាង ម៉ូតូ​និង​ម៉ូតូ គឺ​ម៉ូតូ​ម៉ាក ស្មាស់​វី ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ អ្នកបើកបរ បាន​រត់គេចខ្លួន មាន​ទិសដៅ ពី​លិចទៅ​កើត មកដល់ កន្លែងកើតហេតុ ទំនងជា​ប៉ះ ទាក់​ដៃចង្កូត ជាមួយ​ម៉ូតូ ០១​គ្រឿង ដែលមាន ទិសដៅ​ផ្ទុយគ្នា ពី​កើ​តទៅ​លិច ម៉ាក KAWASAKI ពណ៌​ទឹកក្រូច គ្មាន​ស្លាក​លេខ បើកបរ​ដោយ ឈ្មោះ យស់ ស្រី​ណុ​ច ភេទ​ស្រី អាយុ ១៦​ឆ្នាំ ជា​សិស្ស ថ្នាក់​ទី​១០ នៃ​សាលា​អនុ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ទីលំនៅ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ក្រោយ​សាលា បឋមសិក្សា ចំការកៅស៊ូ  បណ្តាល​ឲ្យ ក្មេងស្រី​សិស្សសាលា ដួល​បោក​ក្បាល ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​៕